|
(រូបថត៖CCTV) |
(VOVworld) - នាថ្ងៃទី២២ មិនា បានចាប់ផ្ដើមប្រព្រឹត្តទៅសកម្មភាពនានាក្នុងក្រប
ខ័ណ្ឌសន្និសីទប្រចាំឆ្នាំមេគង្គ-ឡានឆាងឆ្នាំ២០១៦នៅទីរួមស្រុកបូអាវ ខេត្ត Hainan
ប្រទេសចិន។ក្រោមប្រធានបទ “អនាគតថ្មីរបស់អាស៊ី-កម្លាំងចលករថ្មី និងចក្ខុ
វិស័យថ្មី” វេទិការឆ្នាំនេះប្រមូលផ្ដុំលើការពិភាគ្សាអំពីស្ថានភាពហិរញ្ញវត្ថុពិភពលោក
កម្លាំងចលករថ្មីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងតួនាទីរបស់ទ្វីប
អាស៊ីក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកអភិវឌ្ឍន៍។ក្នុងរយៈពេល៤ថ្ងៃប្រព្រឹត្តទៅ
វេទិការ នឹងមានសកម្មភាពខុសពីគ្នាជាង៨០ដោយមានការចូលរួម របស់វាគ្មិន
៣០០រូបនិងតំណាង១ពាន់៧រយរូប ដែលពិភាគ្សាអំពីជ្រុងជ្រោយទាំង អស់នៃ
ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងទ្វីបអាស៊ី។គណៈប្រតិភូជាន់ខ្ពស់វៀតណាម
ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham
Binh Minh ចូលរួមវេទិការ៕