វេទិការសេដ្ឋកិច្ចវិលជុំវៀតណាមឆ្នាំ ២០២២

(VOVWORLD) - ឆ្នាំ២០២១ជាលើកដំបូង ខ្យល់និងពន្លឺព្រះអាទិត្យបានបង្កើតឡើងជាង១០% នៃ ថាមពលអគ្គិសនីទូទាំងពិភពលោក ហើយវៀតណាមគឺជាប្រទេសមួយក្នុងចំណោម ប្រទេសទាំង៥០ ដែលបច្ចុប្បន្ននេះបានឆ្លងផុតកម្រិត ១០% នោះ។ ប្រការនេះបង្ហាញ យ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តការសន្យាចំពោះការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៥០។ 

នេះគឺជាការវាយតម្លៃរបស់អង្គការអន្តរជាតិនានានៅ ឯ “វេទិកាសេដ្ឋកិច្ចវិលជុំវៀតណាមឆ្នាំ ២០២២៖ ការបំភាយឧស្ម័នសូន្យសុទ្ធ -  ពីការសន្យាដល់សកម្មភាព” ដែលរៀបចំដោយក្រសួងធនធាននិងបរិស្ថាន នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ។
វេទិការសេដ្ឋកិច្ចវិលជុំវៀតណាមឆ្នាំ ២០២២ - ảnh 1រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha។ (រូបថត៖ tienphong.vn)
ថ្លែងមតិក្នុងវេទិកានេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha បានឲ្យដឹងថា ការកសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមេត្រីភាពបរិស្ថានត្រូវ បានបញ្ចូលទៅក្នុងគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់ របស់រដ្ឋ។ សេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សលើកទី១៣ បានបញ្ជាក់នូវគោល ជំហរ “កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមេត្រីភាពបរិស្ថាន” “កសាងផែនការអនុវត្ត យន្តការ គោលនយោបាយ និងច្បាប់ដើម្បីបង្កើតនិងប្រតិបត្តិគំរូសេដ្ឋកិច្ចវិលជុំ”។ លោករដ្ឋមន្រ្តី Tran Hong Ha មានប្រសាសន៍ថា៖
“នៅមហាសន្និបាតលើកទី១៣របស់បក្ស វៀតណាមបានបញ្ជាក់ពីការប្តេជ្ញាចិត្ត នយោបាយនេះ ហើយការធ្វើស្ថាប័នភាវូបនីយកម្មនូវច្បាប់ការពារបរិស្ថានឆ្នាំ ២០២០ បានបង្ហាញពីការត្រៀមរៀបចំទាន់ពេលវេលា និងឆាប់រហ័សសម្រាប់ការងារ នេះ។ នាពេលកន្លងមក យើងមានសកម្មភាពជាក់លាក់ជាច្រើន ដើម្បីអនុវត្តន៍យ៉ាង ទូលំទូលាយ”។
គួរជម្រាបបន្ថែមថា វេទិកានេះគឺជាឱកាសសម្រាប់ភាគីនានាដើម្បីផ្លាស់ប្តូរ និង ពិភាក្សាអំពីយន្តការ គោលនយោបាយ និងធនធានហិរញ្ញវត្ថុ សំដៅជំរុញគំរូសេដ្ឋកិច្ច វិលជុំ តាមនោះ បង្កើនកិច្ចសហប្រតិបត្តិការ កៀរគរធនធាន ជាពិសេសពីវិស័យ ឯកជនក្នុងការកសាង និងអនុវត្តគំរូសេដ្ឋកិច្ចវិលជុំនៅវៀតណាម ដែលជា ឧបករណ៍ ដ៏សំខាន់ដើម្បីឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ