|
លោក Nguyen Phong Quang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកណាមបូខាងលិច (canthotv.vn) |
Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu Long-Soc
Trang នឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៤នេះ។ ព័ត៌មាននេះត្រូវបានលោក Nguyen
Phong Quang អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកណាមបូខាងលិចអះអាងនាថ្ងៃទី៦មិនា។ វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចវាលទំនាបទន្លេ Cuu
Long-Soc Trang លើកទី៨(ដែលហៅកាត់ថា MDEC-Soc Trang ឆ្នាំ២០១៤) ទទួល
រៀបចំដោយខេត្ត Soc Trang គ្រោងនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកាឆ្នាំ២០១៤ដោយ
ប្រធានបទ រៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញផ្សាភ្ជាប់នឹងការកសាង
ជនបទថ្មីនៅដំបន់វាលទំនាបទន្លេ Cuu Long។ គោលដៅនៃវេទិការលើកនេះគឺសំដៅជំរុញផ្សព្វផ្សាយរូបភាពនិងសក្ដានុភាពឧត្តមភាពរបស់ដំបន់ បង្កើន
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កសាងកម្មវិធីសហប្រតិបត្តិការរវាងបណ្ដាខេត្ត
ក្រុងក្នុងដំបន់ជាមួយខេត្តក្រុងក្នុងទូទាំងប្រទេស។ នេះជាលើកទី៨ហើយដែល
MDEC ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៧មក៕