វេទិការហាណូយអំពីបម្រែបម្រួលអាកាសធាតុនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី២ កក្កដា នៅរដ្ឋធានីហាណូយ សកលវិទ្យាល័យជាតិហាណូយនិង មូលនិធិអប់រំថ្នាក់ក្រោយឧត្តមសិក្សាកូរ៉េខាងត្បូង (KFAS) បានចុះហត្ថលេខាលើការ ព្រមព្រៀងសហប្រតិបត្តិការរៀបចំវេទិកាហាណូយចាប់ពីថ្ងៃទី៨ដល់ទី១០ វិច្ឆិកា។ 

វេទិកានេះមានប្រធានបទ “ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព ទប់ទល់នឹង បម្រែបម្រួលអាកាសធាតុដើម្បីធានាចីរភាពនិងសន្តិសុខ”។ ក្នុងក្របខ័ណ្ឌវេទិកា នៅមានព្រឹត្តិការណ៍ចំនួន២រួមមាន៖ កិច្ចសន្ទនាគោលនយោបាយអំពីការគ្រប់ គ្រងប្រភពធនធានធម្មជាតិតំបន់វាលសណ្ដទន្លេ Cuu Long និងការកសាង អភិវឌ្ឍ តំបន់ដីសណ្ដទន្លេក្រហម។

        វេទិកាហាណូយជាការផ្ដួចផ្ដើមគំនិតរបស់សកលវិទ្យាល័យហាណូយសំដៅ រួមវិភាគទានទៅក្នុងការខំប្រឹងប្រែងរួមរបស់ពិភពលោកដើម្បីគោលដៅអភិវឌ្ឍ ដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ