វេទិការអង្គភាពអាជីវកម្មវៀតណាម- Bulgaria

វេទិការអង្គភាពអាជីវកម្មវៀតណាម- Bulgaria  - ảnh 1
វេទិការអង្គភាពអាជីវកម្ម វៀតណាម- Bulgaria (Image: VOV)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ៨
មេសា នាយករដ្ឋមន្ត្រី Bulgaria លោក Plamen Vasilev Oresharski​ បានចូលរួមវេទិការ
អង្គភាព អាជីវកម្ម វៀតណាម- Bulgaria ដែលបានរៀបចំឡើងនៅទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម)។

ថ្នាក់ដឹកនាំក្រសួងផ្នែកនិងអង្គភាពអាជីវកម្មរបស់ Bulgaria និង វៀតណាម ចំនួន
២៣ បានចូលរួមវេទិការនេះ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Bulgaria បាន
សង្កត់ធ្ងន់ថា៖ វៀតណាមគឺជាដៃគូសំខាន់ចំពោះ Bulgaria។ វេទិការនេះ គឺជាឱកាស
ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងអង្គភាពអាជីវកម្មនៃ
ប្រទេសទាំង ២។ ដោយឈរលើទិសស្លោកសន្ទនាជាក់ស្តែងនិងសកម្មរវាងបណ្ដា ស្ថាប័នអង្គភាពអាជីវកម្មជាតិ នាយករដ្ឋមន្ត្រី Bulgaria បានជឿជាក់ថា៖ តាមរយៈ
វេទិការ លើកនេះ ទំនាក់ទំនងទ្វេភាគី វៀតណាម- Bulgaria នឹងអភិវឌ្ឍន៍ល្អប្រសើ
លើគ្រប់វិស័យ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ