វេទិការអង្គភាពអាជីវកម្មវៀតណាមនៅអឺរ៉ុប
THUY VAN -  
|
វេទិការអង្គភាពអាជីវកម្មវៀតណាមនៅអឺរ៉ុប (assoevi.com) |
Vovworld-ទិការអង្គភាពអាជីវកម្មវៀតណាមនៅទ្វីបអឺរ៉ុបលើកទី៨ដោយមាន
ប្រធានបទ អង្គភាពអាជីវកម្មអាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប ស្ថានភាពជាក់ស្តែង
និងទិសដៅអភិវឌ្ឍន៍បានប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់២៤សីហានៅទីក្រុង Rome
អ៊ីតាលី។ អង្គភាពអាជីវកម្មនិងស្ថាប័នដំណាងការទូតវៀតណាមជាង៣០០ប្រចាំ
នៅប្រទេសអឺរ៉ុបចំនួន១២បានចុះឈ្មោះចូលរួម។ នៅវេទិការលើកនេះ សមាគម
អាជីវករវៀតណាមនៅបារាំងបាននាំចេញសំណើរសហប្រតិបត្តិការជាក់ស្ដែងគឺ
បើកហាងអាជីវកម្មអាវផាយវៀតណាម onlines នៅអឺរ៉ុបខាងលិចនិងបណ្ដាអង្គភាព
អាជីវកម្មនៅអឺរ៉ុបខាងកើតផ្គត់ផ្គង់ទំនិញពីវៀតណាមបញ្ជូនទៅ បន្ទាប់នោះអាចធ្វើ
អាជីវកម្មបន្ថែមមុខទំនិញផ្សេងៗ។ លោក Nguyen Hai Nam ប្រធានសមាគមអាជីវករ
វៀតណាមនៅបារាំងបានឲ្យដឹងថា៖
“អង្គភាពអាជីវកម្មធ្វើអាជីវកម្មតាមប្រធានបទឆ្ពោះទៅវៀតណាម។ ឧទាហរណ៍
លើវិស័យម្ហូបអាហារមានហ្វើ នៅអឺរ៉ុបខាងលិចមិនសូវមានម្ហូបអាហារវៀតណាម
ទេ។ បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅបារាំងមានលទ្ធភាពអំពីខាងច្បាប់
ប៉ុន្តែខ្វះហិរញ្ញវត្ថុ ដូច្នេះគេអាចសហការអាជីវកម្មជាមួយបងប្អូននៅអឺរូបខាងកើត៕”
THUY VAN