វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ចីរភាពវៀតណាមឆ្នាំ២០១៤
(VOVWORLD) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (VOV) |
Vovworld-វេទិការអង្គភាពអាជីវកម្មអភិវឌ្ឍន៍ចីរភាពវៀតណាមឆ្នាំ២០១៤នាព្រឹកថ្ងៃទី២១កុម្ភៈនៅទីក្រុងហាណូយ។ វេទិការមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam និងដំណាងជាង២រយនាក់ពីអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គភាពអាជីវកម្មនិងសមាគមអង្គភាពអាជីវកម្ម។ ថ្លែងមតិ
នៅវេទិការ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុក
អភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងបានសង្កត់ធ្ងន់ថា៖
“ជាមួយសក្ដានុភាពចំនួនប្រជាជនជិត១រយលាននាក់នាបច្ចុប្បន្ននិងក្នុងកាលៈទេសៈអាស៊ាននឹងឈានទៅរកការកសាងសហគមន៍នាឆ្នាំ២០១៥ រួមទាំង
កិច្ចព្រមព្រៀងពាណិជ្ជកម្មវិនិយោគពហុប្រទេសកំពុងបានចរចារនោះ វៀតណាម
កំពុងប្រឈមមុខនឹងសំណូមពរត្រូវអភិវឌ្ឍន៍នៅល្បឿនមួយដើម្បីបន្ថយគំលាត
ជាមួយប្រទេសជិតខាង។ ដើម្បីធ្វើបានប្រការនោះ រដ្ឋាភិបាលបានកំណត់ឆ្នាំ២០១៤និងប៉ុន្មានឆ្នាំខាងមុខដោយសកម្មភាពជាក់ស្ដែងនានាដើម្បីរួមជាមួយសហគមន៍អង្គភាពអាជីវកម្មនិងស្ថាប័នក្នុងសង្គមទាំងមូលកែលំអរបរិយាកាសអាជីវកម្ម៕”
-VOVWORLD