វេទិការអំពីសន្តិសុខសមុទ្រអាស៊ានលើកទី៥បានប្រារព្ធឡើង

វេទិការអំពីសន្តិសុខសមុទ្រអាស៊ានលើកទី៥បានប្រារព្ធឡើង - ảnh 1
វេទិការអំពីសន្តិសុខសមុទ្រអាស៊ានលើកទី៥បានប្រារព្ធឡើង (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី២៦សីហា បានប្រារព្ធឡើងវេទិការសមុទ្រអាស៊ាន
លើកទី៥ (AMF-5) និងវេទិការ​សមុទ្រអាស៊ានបើកទូលាយលើកទី៣ (EAMF-3)
នៅទីក្រុង Da Nang (ភាគកណ្ដាលវៀត​ណាម)។ វេទិការសំដៅពង្រីក​តួនាទី​ស្នូល
របស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការសមុទ្រនិងកសាងទំនុក​ទុកចិត្ត
នៅដំបន់ ពិសេសគឺក្នុងការធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅ​សមុទ្រ​ខាង
កើតលើមូលដ្ឋានច្បាប់អន្តរជាតិ។ នេះជាកាណាល់សន្ទនាអំពី​បណ្ដាបញ្ហាទាក់ទិន
ដល់កិច្ចសហប្រតិបត្តិការសមុទ្រជាមួយចំណុចស្នូលគឺ​កសាងទំនុកទុកចិត្តធានា
សន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើតលើ​មូលដ្ឋាន​ច្បាប់អន្តរជាតិ អនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) និងឈានទៅ​ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) ជំរុញសាមគ្គីភាពក្នុងអាស៊ាន។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham
Quang Vinh ប្រធាន​គណៈប្រតិភូវៀតណាមចូលរួម AMF-5 និង EAMF-3 បានឲ្យដឹង
ថា៖

        “នៅវេទិការលើកនេះ វៀតណាមទទួលរៀបចំនិងចូលរួមគ្រប់គ្រងវេទិការ​សមុទ្រ
អាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយ។ យើងបានម្ចាស់ការ​ពិគ្រោះយោបល់
បណ្ដាប្រទេសលើកមតិអំពិប្រធានបទឲ្យសម័យប្រជុំនីមួយៗ ក្នុងនោះមានការពិនិតកិច្ច
សហប្រតិបត្តិការអំពីស្ថានភាពនាពេលកន្លងមកក្នុងការអនុវត្តអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ។ បណ្ដាប្រទេស​បាន​គាំទ្រនិងបញ្ជូនមន្ត្រីជាន់ខ្ពស់
ដូចជាសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន ឬមន្ត្រី​ជំនាញមកចូលរួមវេទិការ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ