វេទិកាវៀតណាមស្តីពីធនាគារនិងហិរញ្ញវត្ថុ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយបានបើកវេទិកាវៀតណាមប្រចាំឆ្នាំ ស្តីពីធនាគារនិងហិរញ្ញវត្ថុ។ គោលដៅនៃវេទិកាគឺដើម្បីបង្កើនការផ្លាស់ ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររវាងរវាងអ្នកវិទ្យាសាស្ត្រក្នុងប្រទេសនិងអន្តរជាតិ។
អគ្គទេសភិបាលរងនៃធនាគារជាតិវៀតណាម លោក Nguyen Kim Anh (រូបថត៖ baotintuc.vn) |
នៅក្នុងវេទិកានេះ តំណាងទាំងឡាយនិងអ្នកជំនាញជាច្រើនបានវាយតម្លៃថា បដិវត្តឧស្សាហកម្មលើកទី ៤ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លានិងទូលំទូលាយដោយនាំមកនូវឱកាសជាច្រើន ប៉ុន្តែក៏កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុង វិស័យធនាគារនិងហិរញ្ញវត្ថុផងដែរ។ ដោយសារភាពជឿនលឿនផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា កំពុងធ្វើឲ្យផ្លាស់ប្តូរនូវរចនាសម្ព័ន្ធ របៀបប្រតិបត្ដិការ និងការផ្គត់ផ្គង់សេវាកម្មផ្នែកធនាគារនិងហិរញ្ញវត្ថុ។ យោងតាម លោក Vo Dinh Tri គូ្របង្រៀនជំនាញផ្នែកហិរញ្ញវត្ថុនៅសាលា Ipag Business Schol Paris និងជាសមាជិកសមាគមវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាម បានឲ្យដឹងថាដើម្បីទាញយកផលប្រយោជន៍ពីបដិវត្ត ៤.០ នោះវិស័យធនាគាររបស់វៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្ម និងធានាបាននូវស្តង់ដារនៃប្រព័ន្ធធនាគារពិភពលោក។ លោកបានចែករំលែកថា៖
«នៅពេលដែលអភិវឌ្ឍបច្ចេកវិទ្យាធនាគារ នោះទាមទារឱ្យមានភាពសមស្របពិសេសខាងទិន្នន័យ ក៏ដូចជាការផ្លាស់ប្តូរនិងធ្វើតាមស្តង់ដារធនាគារពិភពលោកផងដែរ។ ជាពិសេសគឺស្តង់ដារឯកសារទិន្នន័យ ដែលត្រូវតែសមស្របនឹងការកំណត់ប្រភេទព័ត៌មានប្រកបដោយសុវត្ថិភាព។ បន្ទាប់មក ខណៈពេលដែល រួមបញ្ចូលជាមួយប្រព័ន្ធពិភពលោកត្រូវតែអនុវត្តតាមបទដ្ឋានរួម»ផងដែរ៕