វេទិកាវិនិយោគវៀតណាម-កាណាដា៖ ស្វែងរកនិងពង្រីកឱកាសសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ៧ មេសា ស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយក្រុម ប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម និងក្រុមប្រឹក្សាធុរកិច្ចកាណាដា - អាស៊ាន បានរៀបចំវេទិកាវិនិយោគវៀតណាម - កាណាដា” តាមទម្រង់អនឡាញ ដោយទាក់ ទាញការចូលរួមរបស់ប្រតិភូប្រមាណ ២០០នាក់។

វេទិកាវិនិយោគវៀតណាម-កាណាដា៖ ស្វែងរកនិងពង្រីកឱកាសសហប្រតិបត្តិការ - ảnh 1បណ្ដាតំណាងចូលរួមពិភាក្សានៅវេទិកា។ (រូបថត៖ VNA)
ថ្លែងនៅក្នុងវេទិកានេះ សមាជិកសភាជាន់ទាបលោកស្រី Laurie Scott ជំនួយការរដ្ឋសភារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បង្កើតការងារធ្វើ និងអភិវឌ្ឍសេដ្ឋ កិច្ចសម្រាប់ខេត្ត Ontario បានបញ្ជាក់ថា Ontario មានបំណងចង់បន្តពង្រឹងទំនាក់ ទំនងជាមួយវៀតណាម - ដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីឆ្នាំ ២០១៥ មក។ វៀតណាម ជាមួយនឹង កំណើន GDP ដ៏ខ្លាំងក្លា និងការកើនឡើងនៃវណ្ណៈកណ្តាល បច្ចុប្បន្ននេះគឺជាទីផ្សារដ៏ សំខាន់សម្រាប់ខេត្ត Ontario ជាខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស កាណាដា។ នៅពេលដែល Ontario កំពុងខិតខំធ្វើពិពិធកម្មប្រតិបត្តិការពាណិជ្ជកម្ម អន្តរជាតិរបស់ខ្លួន រដ្ឋបាល ខេត្តបានសំឡឹងមើលឃើញឱកាសពិតប្រាកដសម្រាប់សហ គ្រាសក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
នៅវេទិកានេះ តំណាងក្រុមហ៊ុនកាណាដា និងវៀតណាមដូចជា FPT Canada ក្រុមហ៊ុន Manulife Vietnam ក្រុមហ៊ុន Dan On Food Canada ជាដើម បានចែករំលែក អំពីយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារ បញ្ហាប្រឈម និងឱកាសនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ