វេទិកាវប្បធម៌ជាមួយធុរកិច្ចឆ្នាំ ២០២១

(VOVWORLD) -  ក្រោមប្រធានបទ “ការទទួលយកវប្បធម៌ - មូលដ្ឋានគ្រឹះសម្រាប់ការស្តារនិង អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព” វេទិកាជាតិប្រចាំឆ្នាំ “វប្បធម៌ជាមួយធុរកិច្ចឆ្នាំ ២០២១” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហាណូយ។ ចូលរួមក្នុងវេទិកានេះមានតំណាងក្រសួង មន្ទីរពាក់ព័ន្ធ អង្គភាពអាជីវកម្ម អ្នកជំនាញ និងអ្នកស្រាវជ្រាវវប្បធម៌ជាច្រើនរូប។

វេទិកាវប្បធម៌ជាមួយធុរកិច្ចឆ្នាំ ២០២១ - ảnh 1រដ្ឋមន្ត្រី លោក Nguyen Van Hung ថ្លែងមតិនៅវេទិកា (រូបថត៖ baovanhoa.vn)

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានអះអាងថា៖ តាម រយៈដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍប្រទេសជាតិ បក្សបានកំណត់ថា ភារកិច្ចកសាងវប្បធម៌ក្នុងវិស័យសេដ្ឋកិច្ចចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់។ លោកនាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តយកថ្ងៃទី១០ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ជាថ្ងៃវប្បធម៌ធុរកិច្ចវៀតណាម។ ការកសាងវប្បធម៌ធុរកិច្ចគឺការកសាងគុណសម្បត្តិប្រកួតប្រជែង គុណសម្បត្តិពាណិជ្ជកម្ម និងអត្តសញ្ញាណវៀតណាមលើវិស័យលើទីលានលេងនៃសេដ្ឋកិច្ចពិភពលោក។ ដូច្នេះហើយ នេះជាភារកិច្ចរបស់រដ្ឋាភិបាលស្ថាបនា របស់សហគមន៍ធុរកិច្ច និងជាផ្នែកសំខាន់មួយនៃភារកិច្ចកសាងប្រទេសវៀតណាមទៅជាប្រទេសចាប់ផ្តើមអាជីវកម្ម។

វប្បធម៌ធុរកិច្ចត្រូវបានចាត់ទុកថាជា "វ៉ាក់សាំង" សម្រាប់សហគ្រិននិងអាជីវកម្មគ្រប់រូប ដើម្បីជំនះជំងឺរាតត្បាតកូវីដ ១៩។ វេទិកាវប្បធម៌ជាមួយធុរកិច្ច ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺជាលើកទីមួយ ដែលប្រារព្ធឡើងក្នុងទ្រង់ទ្រាយធំ ទាំងតាមអ៊ីនធឺណិតផងនិងដោយផ្ទាល់ផង។ ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានលើកតម្កើងដល់អាជីវកម្មដែលសកម្មក្នុងចលនាកសាងវប្បធម៌ធុរកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ