វេទិកាសេដ្ឋកិច្ច ព្រុចសែល២០១៦ប្រមូលផ្តុំលើបញ្ហាកែទម្រង់រចនាសម្ព័ន្ធនិងជម្រុញកំណើន
|
ប្រធានធនាគាកណ្តាលអឺរ៉ុប លោក Mario Draghi. (រូបថត: Bloomberg/Getty Images) |
(VOVworld)-វេទិកាសេដ្ឋកិច្ច ព្រុចសែល ២០១៦ (BEF 2016) ដែលបានប្រព្រឹត្ត
ទៅនាថ្ងៃទី៩មិថុនានៅរដ្ឋធានី ព្រុចសែល ប្រទេសប៊ែលហ្សីក។នេះជាព្រឹត្តិការ
ប្រចាំឆ្នាំដោយគណៈកម្មាធិការអឺរ៉ុប (EC) រៀបចំឡើង និងត្រូវបានចាត់ទុកជា
ព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់បំផុតរបស់សហភាពអឺរ៉ុបដែលទាក់ទាញការចូលរួម
របស់តំណាងជាង១ពាន់នាក់ជាអ្នករៀបចំផែនការអឺរ៉ុប អ្នកប្រាជ្ញ ថ្នាក់ដឹកនាំ
អង្គភាពអាជីវកម្មមួយចំនួន សំដៅពិភាគ្សាចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់
សហភាព ក៏ដូចជាកំណត់រាល់ការសាកល្បងដែល EU ត្រូវការត្រៀមរៀបចំ
ដើម្បីទប់ទល់ជាមួយនឹងសន្ទុះកំណើនកំពុងយឺយ៉ាវក្នុងប្លុកទាំងមូល។ ថ្លែងមតិ
ក្នុងវេទិកា ប្រធានធនាគារកណ្តាលអឺរ៉ុប ECB លោក Mario Draghi បានអំពាវនាវ
ឲ្យបណ្តាប្រទេស EU មិនផ្អែកទៅលើ ECB សម្រាប់ជួយឧបត្ថម្ភកំណើន ប៉ុន្តែត្រូវ
អនុវត្តយ៉ាងឆាប់ៗរាល់ការកែទម្រង់រចនាសម្ព័ន្ធដើម្បីបង្កើតការងារធ្វើនិងជម្រុញ
កំណើន៕