វេទិកាសេដ្ឋកិច្ចឆ្នាំ ២០២១- ទីបង្អែកសម្រាប់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅវេទិការសេដ្ឋកិច្ច ដោយប្រធានបទ សេដ្ឋកិច្ចឆ្នាំ ២០២១ - ទីបង្អែកសម្រាប់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍។
លោក Vu Tien Loc ប្រធាន VCCI (រូបថត៖ cafef.vn) |
នៅក្នុងវេទិកានេះ តំណាងជាច្រើនបានចាត់ទុកថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលពោរពេញទៅដោយការលំបាកចំពោះសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ ប៉ុន្តែ យើងតាមរបាយការណ៍ស្ដីពីការធ្វើបច្ចុប្បន្នភាពយថាទស្សន៍ និងអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២០ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងឈានដល់ ២,៨% ក្នុងឆ្នាំ ២០២០ ហើយគ្រោងកើនឡើងដល់ ៦,៣% ក្នុងឆ្នាំ ២០២១ ខាងមុខ។ លោក Vu Tien Loc ប្រធាន VCCI បានអះអាងថា៖ “ទន្ទឹមនឹងការជួយឧបត្ថម្ភតាមរយៈវិធានការសារពើពន្ធ និងឥណទាននោះ យើងខ្ញុំបានផ្ដោតសំខាន់លើការធ្វើកំណែទម្រង់របៀបរបប និងកាត់បន្ថយបែបបទរដ្ឋបាល ដើម្បីក្លាយទៅជាកម្លាំងចលករធំធេងបំផុតសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ យើងត្រូវទាញយកសក្កានុពលពីរបៀបរបប និងបរិយាកាសធ្វើអាជីវកម្ម ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍ ប្រមូលប្រភពកម្លាំងរបស់ប្រជាជនទាំងមូលទៅក្នុងបុព្វហេតុអភិវឌ្ឍន៍ដើម្បីពន្លឿនការកសាងសាង និងដាក់ឲ្យដំណើរការគម្រោងនានា សំដៅអភិវឌ្ឍទៅមុខទៀត”៕