វេទិកាសេដ្ឋកិច្ចនិទាឃរដូវ២០១៤ត្រូវបានបើក
|
វេទិកាសេដ្ឋកិច្ចនិទាឃរដូវ២០១៤ (VOV) |
(VOV)_ដោយប្រធានបទ៖ កម្លាំងចលករអភិវឌ្ឍន៍ថ្មីពីការកែទម្រង់បែបបទ វេទិកា
សេដ្ឋកិច្ចនិទាឃរដូវ ឆ្នាំ២០១៤ ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី ២៨ មេសា នៅទីក្រុង
Ha Long ខេត្ត Quang Ninh ។ នេះគឺជាឱកាសដើម្បីបណ្ដាអ្នកជំនាញការវាយតំលៃ ឡើងវិញនូវសភាពការណ៍សេដ្ឋកិច្ច គោលនយោបាយម៉ាក្រូក្នុងឆ្នាំ ២០១៣ និងនាំ
ចេញ បណ្ដាសំណូមពរអំពីគោលនយោបាយក្នុងឆ្នាំ ២០១៤។ បណ្ដាការវាយតំលៃ
ក្នុងវេទិ កានេះ នឹងជាគ្រឹះដ្ឋានសំខាន់ ដើម្បីគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋស ភាមានមតិវាយតំលៃបំពេញបន្ថែមក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តនៃរដ្ឋសភា ស្ដី
ពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ ២០១៣ និងលាតត្រដាងអនុវត្តសេចក្ដី
សម្រេចចិត្តរបស់រដ្ឋសភា ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៤។ វេទិកា លើកនេះបានជ្រើសរើសប្រធានបទមួយចំនួនដែលទាក់ទិនដល់ការកែទម្រង់បែបបទសេដ្ឋកិច្ចមួយចំនួន តាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ វេទិកានេះប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងទី២៩ មេសាឆ្នាំ២០១៤៕