វេទិកាសេដ្ឋកិច្ចបៃតង (GEF) ២០២៣ជិតនឹងប្រព្រឹត្តទៅ

(VOVWORLD) - នាថ្ងៃទី ២ ខែវិច្ឆិកាខាងមុខនេះ នៅទីក្រុងហាណូយ សមាគមធុរកិច្ចអឺរ៉ុបប្រចាំ នៅវៀតណាម (EuroCham វៀតណាម) នឹងរៀបចំវេទិកាសេដ្ឋកិច្ចបៃតង (GEF) ឆ្នាំ ២០២៣។
វេទិកាសេដ្ឋកិច្ចបៃតង (GEF) ២០២៣ជិតនឹងប្រព្រឹត្តទៅ - ảnh 1សន្និសីទសារព័ត៌មានអំពីវេទិកាសេដ្ឋកិច្ចបៃតង (GEF) ឆ្នាំ ២០២៣។
(រូបថត៖ baoxaydung.com.vn)
ព្រឹត្តិការណ៍នេះរួមមានកិច្ចសន្ទនាអំពីការអភិវឌ្ឍប្រកបដោយចីរភាព សម័យ ប្រជុំពេញអង្គជាន់ខ្ពស់ និងសម័យប្រជុំតាមប្រធានបទ ដោយប្រមូលផ្ដុំថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ និងអ្នកគាំទ្រគោលនយោបាយនិរន្តរភាពរបស់អឺរ៉ុប និងវៀតណាម។ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានស្ថានបេសកកម្មសហ ភាពអឺរ៉ុបប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា វេទិកាសេដ្ឋកិច្ចបៃតងជានិមិត្តរូបនៃកិច្ច ខិតខំប្រឹងប្រែងសហប្រតិបត្តិការដោយឥតឈប់ឈរ រវាងអឺរ៉ុបនិងវៀតណាម ព្រម ទាំងជឿជាក់ថា គំនិតផ្តួចផ្តើមបែបនេះនឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរការផ្លាស់ប្តូរ បៃតងប្រកបដោយជោគជ័យ ដែលបង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាង អឺរ៉ុប និងវៀតណាម។ វេទិកានេះក៏បង្កើតឱកាសដើម្បីតភ្ជាប់អាជីវកម្ម ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុង វិស័យគំនិតផ្តួចផ្តើមបៃតង។
ព្រឹត្តិការណ៍នេះក៏មានសិក្ខាសាលាឯកទេសនានាដោយ ផ្ដោតលើប្រធានបទសំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ហិរញ្ញវត្ថុបៃតង ការ កាត់បន្ថយការបំភាយកាបូន និងកសិកម្មប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ