វេទិកាសេដ្ឋកិច្ចវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា នៅទីក្រុងហូជីមិញ
(VOVWORLD) - វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំនេះ មានប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើ សមាហរណកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយក្នុងស្ថានភាពថ្មី” ដោយគ្រោងមានវត្តមានប្រតិភូប្រមាណ ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំ
បក្ស រដ្ឋ ក្រសួង ស្ថាប័ន ខេត្តក្រុង ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិមួយចំនួន ព្រមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនផងដែរ។
ទិដ្ឋភាពនៅសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៣១ ឧសភា គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានរៀបចំសន្និសីទ សារព័ត៌មានដោយផ្ទាល់នៅទីក្រុងហាណូយ និងតាមប្រព័ន្ធវីដេអូជាមួយទីក្រុង ហូជីមិញ ដើម្បីណែនាំពីវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៤ ឆ្នាំ ២០២២ ដែលនឹង ប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនាថ្ងៃទី ៥ មិថុនាខាងមុខនេះ។
វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំនេះ មានប្រធានបទ “កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចយ៉ាងទូលំទូលាយក្នុង ស្ថានភាពថ្មី” ដោយគ្រោងមានវត្តមានប្រតិភូប្រមាណ ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំ បក្ស រដ្ឋ ក្រសួង ស្ថាប័ន ខេត្តក្រុង ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិមួយចំនួន ព្រមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនផងដែរ។
វេទិកានេះមានសម័យប្រជុំពេញអង្គ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ជុំវិញប្រធានបទដូចជា៖ សេដ្ឋកិច្ចសកល និងនិន្នាការសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអន្តរជាតិ នាបច្ចុប្បន្ន; វៀតណាមក្នុងខឿនសេដ្ឋកិច្ចសកលបច្ចុប្បន្ន៖ ឱកាសនិងបញ្ហាប្រឈម; ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជំហានលោតផ្លោះខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោក Vo Van Hoan អនុ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អនុប្រធានគណៈចាត់តាំងវេទិកា សេដ្ឋកិច្ចវៀតណាមលើកទី៤ បានឲ្យដឹងថា៖ “វេទិកាដែលធ្វើឡើងនៅទីក្រុងហូជីមិញ គឺជាឱកាសដើម្បីឲ្យទីក្រុងហូជីមិញ ទទួលបាននូវគំនិត ទស្សនៈ និងវិធីធ្វើថ្មីៗ។ នេះក៏ជាឱកាសដើម្បីបញ្ជាក់ថា ទីក្រុង ហូជីមិញបន្តដើរតួនាទីឈានមុខគេក្នុងខឿនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ហើយ សេដ្ឋកិច្ចទីក្រុងកំពុងស្ដារឡើងវិញជាបណ្តើរៗផងដែរ”៕