វេទិកាសេដ្ឋកិច្ចវៀតណាមលើកដំបូងនៅកូរ៉េខាងត្បូង
(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា ទីភ្នាក់ងារសារព័ត៌ មាន NEWSIS របស់កូរ៉េខាងត្បូងបានរៀបចំវេទិកាសេដ្ឋកិច្ចវៀតណាម ( The 1st Vietnam Economic Forum) នៅទីក្រុងសេអ៊ូល។
អនុរដ្ឋមន្រ្តី លោក Vu Dai Thang ថ្លែងក្នុងវេទិកា |
ថ្លែងមតិនៅវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Vu Dai Thang បានសង្កត់ធ្ងន់ថា៖ ទំហំសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមឈានដល់ ១២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩ ហើយគ្រោងនឹងកើនឡើងដល់ ៤៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ជាមួយវិស័យសក្តានុពល ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ទេសចរណ៍អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ នេះគឺជាឱកាសសម្រាប់អាជីវកម្មកូរ៉េខាងត្បូង ក្នុងការវិនិយោគលើសមិទ្ធិផលបដិវត្តឧស្សាហកម្មលើកទី ៤ តាមរយៈការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការនិងការគាំទ្រផ្នែក ហិរញ្ញវត្ថុជាមួយដៃគូក្នុងស្រុក។ អនុរដ្ឋមន្រ្តី លោក Vu Dai Thang បានអោយដឹងថា យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការវិនិយោគបរទេសរបស់វៀតណាមនឹងផ្តល់អាទិភាព ដល់គម្រោងដែលមានបច្ចេកវិទ្យាជឿនលឿន បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាតនិងការគ្រប់គ្រងទំនើប ជាពិសេសមានតម្លៃបន្ថែមខ្ពស់និងមានការតភ្ជាប់ខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ពិភពលោក។
ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាមលើកដំបូងនេះ អនុរដ្ឋមន្រ្តី លោក Vu Dai Thang បានធ្វើជាអធិបតីនៃសិក្ខាសាលាដោយមានតំណាងសហគ្រាសកូរ៉េខាងត្បូងជាង ២០ ដែលមានការចាប់អារម្មណ៍ក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅវៀត ណាមដើម្បីពិភាក្សាពីឱកាសវិនិយោគនិងឆ្លើយតបសំណើរបស់សហគ្រាសទាក់ទងនឹងបញ្ហាថាមពលដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មផលិតកម្មជាដើម៕