វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Peterburg ២០១៨ ទទួលបានឯកទគ្គកម្មថ្មី

(VOVWORLD) - ក្នុងថ្ងៃបិទបញ្ចប់នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Peterburg លើកទី២២ (SPIEF 22) នាថ្ងៃទី២៦ ឧសភា គណៈចាត់តាំងបានធ្វើការបូកសរុបនូវលទ្ធផលដែលទទួលបានក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តទៅវេទិកានេះ។
វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Peterburg ២០១៨ ទទួលបានឯកទគ្គកម្មថ្មី - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងបទសន្ទរកថានៅ SPIEF 22 (រូបថត៖ TTXVN) 

តាមឧបការីប្រធានាធិបតីរុស្ស៊ី អនុប្រធានគណៈចាត់តាំងលោក A. Kobyakov ឲ្យដឹងថា SPIEF 22 ទទួលបានឯកទគ្គកម្មថ្មីអំពីបរិមាណតំណាងចូលរួម ក៏ដូចជាបរិមាណនិងតំលៃនៃកិច្ចព្រមព្រៀងដែលបានសម្រេច។ ដោយមិនអើពើដល់បទហ៊ុំព័ទ្ធរបស់លោកខាងលិច មានតំណាងចំនួន១៧ពាន់នាក់មកពីប្រទេសចំនួន១៤៣លើពិភពលោកបានកាន់ចូលរួមវេទិកានេះ។ មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន៥៥០ត្រូវបានចុះហត្ថលេខា ដោយតំលៃសរុបឡើងដល់ទៅ៣៩,៥ពាន់លានដុល្លាអាមេរិក។

វៀតណាមក៏មានការរួមវិភាគទានគួរឲ្យកត់សម្គាល់ទៅក្នុងជោគជ័យនៃវេទិកាឆ្នាំនេះដែរ។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៃវេទិកាលើកនេះ។ ក្រៅពីនោះមូលនិធិវិនិយោគដោយផ្ទាល់រុស្ស៊ី (RFPI) បានចុះហត្ថលេខាជាមួយសម្ព័ន្ធក្រុមហ៊ុន TH របស់វៀតណាមនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការលើវិស័យផលិតទឹកដោះគោក្នុងតំលៃសុរបចំនួន៦៣៣លានដុល្លាអាមេរិក។

ទន្ទឹមនឹងនោះ ក្រុមអាជីវករវៀតណាមដែលកំពុងរស់នៅ នៅទីក្រុង St. Peterburg បានចុះហត្ថលេខាជាមួយអាជ្ញាធរទីក្រុងនូវគម្រោងការណ៍ជួសជុល កែលំអ សណ្ឋាគារនៅមជ្ឈមណ្ឌលទីក្រុងនេះ ដោយដើមទុនជាង១០លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ