វេទិកាសន្តិភាពទីក្រុងប៉ារីសស្រីពីជំរុញការទទួលបានវ៉ាក់សាំងយ៉ាងធំទូលាយ
(VOVWORLD) - វេទិកាសន្តិភាពទីក្រុងប៉ារីសលើកទី ៣ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា បានផ្តោតសំខាន់លើការគ្រប់គ្រង សណ្តាប់ធ្នាប់ពិភពលោក ក្រោយវិបត្តិជំងឺកូវីដ១៩។
អ្នករៀបចំកម្មវិធីនេះក្នុងគោលបំណងចង់កៀរគរធនធានមនុស្ស ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោក ព្រមទាំងសង្កត់ធ្ងន់លើការទទួលបានវ៉ាក់សាំង COVID-19 យ៉ាងទំលំទូលាយនិងមានសមភាពផងដែរ
កម្មវិធីនៃវេទិកាឆ្នាំនេះ បានផ្តោតសំខាន់ទៅលើសណ្តាប់ធ្នាប់អន្តរជាតិក្រោយវិបត្តិកូវីដ១៩ និងការផ្លាស់ប្តូរជាមូលដ្ឋាននៃប្រព័ន្ធពហុភាគីនិយម នៅក្នុងវិបត្តិ។ បញ្ហាអាទិភាព គឺការទទួលបានវ៉ាក់សាំង COVID-19 ដែលការចែកចាយមានហានិភ័យនៃភាពអយុត្តិធម៌។ ការដែលក្រុមហ៊ុនឱសថ Pfizer ប្រកាសថាទំនងជាអាចមានវ៉ាក់សាំងនៅចុងឆ្នាំនេះ អាចធ្វើឱ្យបញ្ហានេះកាន់តែត្រូវការចាំបាច់យ៉ាងខ្លាំងថែមទៀតផងដែរ។
ជាពិសេស សម័យពិភាក្សាមួយចំនួនទៀតក៏អំពាវនាវដល់រដ្ឋាភិបាល ក្រុមហ៊ុនឱសថ អ្នកវិទ្យាសាស្ត្រ និងសប្បុរសជននានា ដើម្បីមានគោលបំណងសម្របសម្រួលសកម្មភាព ក្នុងការផ្គត់ផ្គងវ៉ាក់សាំងគ្រប់ប្រភេទ ព្រមទាំងធ្វើតេស្ត និងព្យាបាលប្រឆាំងនឹងជំងឺរាតត្បាតសកលនេះផងដែរ៕