វេទិកាសន្តិសុខអាស៊ីឥសានប្រចាំឆ្នាំត្រូវបានពន្យាពេលដោយសារជំងឺកូវីដ-១៩

(VOVWORLD) - “កិច្ចសន្ទនា Ulaanbaatar” បន្តត្រូវបានពន្យារពេលក្នុងឆ្នាំ ២០២១ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ - ១៩។

នៅថ្ងៃទី ២៧ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា វេទិកាសន្តិសុខអាស៊ីឥសានប្រចាំឆ្នាំដែលត្រូវបានគេស្គាល់ថាជា “កិច្ចសន្ទនា Ulaanbaatar” បន្តត្រូវបានពន្យារពេលក្នុងឆ្នាំ ២០២១ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ - ១៩។ ព្រឹត្តិការណ៍ឆ្នាំ ២០២០ ក៏ត្រូវបានពន្យារពេលដោយសារមូលហេតុដូចគ្នាដែរ។

គំនិតផ្តួចផ្តើម “កិច្ចសន្ទនា Ulaanbaatar អំពីសន្តិសុខអាស៊ីឥសាន" ត្រូវបានដាក់ចេញជាលើកដំបូងក្នុងឆ្នាំ ២០១៣ ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៤ មក។  គោលដៅដំបូងនៃវេទិកាគឺដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ ជំរុញជំនឿទុកចិត្ត និងស្ថាបនាសន្តិភាពក្នុងតំបន់។ ឆ្លងកាត់ពេលវេលា វេទិកាត្រូវបានរៀបចំឡើងតាមយន្តការបើកចំហរនិងបរិយាប័ន្ន ដោយមានការចូលរួមរបស់បណ្តាប្រទេសក្នុងអនុតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ