វេទិកាសមុទ្រអាស៊ានលើកទី៩និងវេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី៧

(VOVWORLD) - នៅទីនេះ បណ្ដាតំណាងបានសម្ដែងនូវការព្រួយបារម្ភចំពោះការវិវត្តន៍ ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ជាពិសេសគឺស្ថានភាពធ្វើយោធូបនីយកម្មនូវ រចនាសម្ព័ន្ធជម្លោះ អំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ រារាំងប្រទេសឆ្នេរ សមុទ្រធ្វើអាជីវកម្មនូវប្រភពធនធាននានានៅក្នុងតំបន់សមុទ្ររបស់ខ្លួនតាមការ កំណត់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
វេទិកាសមុទ្រអាស៊ានលើកទី៩និងវេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី៧ - ảnh 1 ទិដ្ឋភាពនៅវេទិកា (រូបថត៖ TTXVN)

  ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែធ្នូ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅវេទិកាសមុទ្រអាស៊ាន (AMF) លើកទី៩និងវេទិកាសមុទ្រអាស៊ាន បើកទូលាយ (EAMF) លើកទី៧ ដោយមានការចូលរួមរបស់តំណាងជាង៩០នាក់ ដែលជាមន្ត្រីរដ្ឋាភិបាល អ្នកស្រាវជ្រាវមកពីប្រទេសអាស៊ានទាំង១០ ប្រទេសជា ដៃគូសន្ទនាចំនួន៨ គណៈលេខាធិការអាស៊ាននិងអង្គការអន្តរជាតិទាក់ទិន នានា។ នៅទីនេះ បណ្ដាតំណាងបានសម្ដែងនូវការព្រួយបារម្ភចំពោះការវិវត្តន៍ ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ជាពិសេសគឺស្ថានភាពធ្វើយោធូបនីយកម្មនូវ រចនាសម្ព័ន្ធជម្លោះ អំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ រារាំងប្រទេសឆ្នេរ សមុទ្រធ្វើអាជីវកម្មនូវប្រភពធនធាននានានៅក្នុងតំបន់សមុទ្ររបស់ខ្លួនតាមការ កំណត់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ បណ្ដាតំណាងបានសង្កត់ធ្ងន់លើគោលការណ៍អត់ធ្មត់ កុំអោយមាន សកម្មភាពធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀតនិងភាពតានតឹងកើនឡើង គោរពច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះ ស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិនិង UNCLOS។ បណ្ដា តំណាងក៏បានសម្ដែងគោលបំណងថា អាស៊ាននិងចិននឹងសម្រេចបាននូវក្រម ប្រតិបត្តិនៅសមុទ្រខាងកើតយ៉ាងឆាប់ៗ ប្រកបដោយសុពលភាព ប្រសិទ្ធភាព ហើយសមស្របនឹងច្បាប់អន្តរជាតិក៏ដូចជា UNCLOS ផងដែរ។

        នៅសម័យពិភាក្សាពិសេសក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាចូលជា ធរមាននៃ UNCLOS នោះ បណ្ដាតំណាងសុទ្ធតែអះអាងនូវសារសំខាន់នៃអនុ សញ្ញាស្ដីពីច្បាប់សមុទ្រក្នុងតួនាទីជា “ធម្មនុញ្ញរបស់មហាសាគរ”។ តំណាងជា ច្រើនបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើរំលោភបំពានទៅលើ UNCLOS ដែលកើតមានឡើងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ក្នុងនោះមានអំពើ រំលោភបំពានទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខហើយរារាំងសកម្មភាពសេដ្ឋកិច្ចស្របច្បាប់របស់ប្រទេសឆ្នេរសមុទ្រ ក៏ដូចជាមានចេតនាបកស្រាយឡើងវិញនូវបទបញ្ញត្តិ នៃអនុសញ្ញានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ