វេទិកាសហគ្រិនអាស៊ី-ប៉ាស៊ីហ្វិកអំពាវនាវអភិវឌ្ឍន៍និរន្តរភាព
|
វេទិកាសហគ្រិនអាស៊ី-ប៉ាស៊ីហ្វិកអំពាវនាវអភិវឌ្ឍន៍និរន្តរភាព |
(VOVworld) – នាថ្ងៃទី ៩ កុម្ភៈ វេទិកាសហគ្រិនអាស៊ី-ប៉ាស៊ីហ្វិកបានបិទបញ្ចប់
ក្រោយរយៈពេល ២ ថ្ងៃធ្វើការនៅរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស ដោយ ការអំពាវ
នាវឲ្យបណ្ដាប្រទេសក្នុងតំបន់ធ្វើសមាហរណកម្មថែមទៀតសំដៅទទួល បានគោលដៅ
អភិវឌ្ឍន៍រនិរន្តរភាព។ អង្គសន្និសីទចំនួន ៤០០ រូបបានចូលរួម វេទិកាលើកនេះ។
តាមប្រធានគណៈកម្មាធិការសេដ្ឋកិច្ចសង្គមអាស៊ី-ប៉ាស៊ីហ្វិកនៃ អ.ស.ប. និងសភា
ពាណិជ្ជកម្មអន្តរជាតិបង់ក្លាដែស (ICC បង់ក្លាដែស) លោក Mahbubur Rahman
បានឲ្យដឹងថា៖ វេទិកាបានបើកចេញឱកាសសំរាប់ការ សន្ទនាសាធារណៈ-ឯកជន
ក្នុងតំបន់ស្តីពីតួនាទីនិងតម្រូវការនៃបណ្ដាសហគ្រាស ក្នុងការទទួលបានគោលដៅ
អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនិងនិរន្តរភាព។ លោក Rahman ក៏បានសង្កត់ធ្ងន់ទៅ
លើសារៈសំខាន់នៃការរៀបចំវាទិកានេះក្នុងកាលៈ ទេសៈអង់គ្លេសចាកចេញពីសហភាព
អឺរ៉ុបនិងប្រធានាធិបតីអាមេរិក លោក Donald Trump ផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម៕