វេទិកាសហប្រតិបត្ដិការអាស៊ីអឺរ៉ុបឯកភាពបង្កើនកិច្ចសហការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) -នារសៀលទី ១៩ និងព្រឹកថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០១៨ សន្និសីទ ASEM ស្តីពី "រួមគ្នាទប់ទល់ នឹងការប្រែប្រួលអាកាសធាតុសំដៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព-តម្រង់ទិសដៅនាពេលអនាគត»បន្តប្រព្រឹត្តទៅនៅ ទីក្រុង Can Tho។
វេទិកាសហប្រតិបត្ដិការអាស៊ីអឺរ៉ុបឯកភាពបង្កើនកិច្ចសហការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ - ảnh 1 វេទិកាសហប្រតិបត្ដិការអាស៊ីអឺរ៉ុបឯកភាពបង្កើនកិច្ចសហការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

សន្និសីទនេះផ្តោតលើការពិភាក្សាអំពីប្រធានបទសំខាន់ជាច្រើនដូចជាការអភិវឌ្ឍនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនិងការកសាងសមត្ថភាពដើម្បីបន្សាំ នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំង បង្កើនតួនាទីនិងការចូលរួមរបស់ភាគី ពាក់ព័ន្ធនានា និងជម្រុញកិច្ចសហប្រតិបត្តិការរវាងទ្វីបទាំងពីរអាស៊ី-អឺរ៉ុបក្នុងការ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្នុងសម័យប្រជុំបូកសរុប សន្និសីទបានឯកភាពអំពីដំណោះស្រាយជាច្រើន ដើម្បី បង្កើនកិច្ចសហការធ្វើសកម្មភាពនានាក្នុងASEM។ ជាពិសេសគឺការរួមវិភាគទាន របស់ASEM សំរាប់ការខិតខំប្រឹងប្រែងជាសកលក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុជាដើម។ សមាជិក ASEM ក៏បានឯកភាពបន្តការជួយ ឧបត្ថម្ភគាំទ្រដល់សមាជិកកំពុងអភិវឌ្ឍន៍ដែលប្រឈមមុខនឹងបញ្ហាសាកល្បងុយ៉ាងសាហាវនៃការប្រែប្រួលអាកាសធាតុជាពិសេសលើវិស័យហិរញ្ញវត្ថុ បទពិសោធនិងការផ្ទេរប្រគល់បច្ចេកវិទ្យាបៃតងស្អាតជាដើម។

ក្រោយរយៈពេល២ថ្ងៃធ្វើការ សន្និសីទបានឯកភាពអនុម័តលើរបាយការណ៍ ដើម្បីដាក់ជូនក្នុងកិច្ចប្រជុំកំពូលលើកទី ១២ នៅទីក្រុងប្រ៊ុចសែល(ប្រទេស ប៊ែលហ្សិក)ក្នុងខែតុលាឆ្នាំ២០១៨។  សន្និសីទ ASEM លើកនេះទទួលបាន ជោគជ័យដ៏ល្អប្រើរហើយរួមចំណែកក្នុងការលើកកម្ពស់ភាពជាក់ស្តែងនៃកិច្ច សហប្រតិបត្តិការ ASEM ព្រមទាំងបញ្ចាក់ពីការរួមចំណែករបស់ ASEM ក្នុងការខិតខំប្រឹងប្រែងជាសកលដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ