វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចដំបន់អាស៊ី-ប៉ាស៊ីហ្វីក អំពីសន្តិសុខទំនិញអាកាសចរណ៏
(VOV) /  
|
វេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចដំបន់អាស៊ី-ប៉ាស៊ីហ្វីក អំពីសន្តិសុខទំនិញអាកាសចរណ៏(http://www.vietnamplus.vn) |
សិក្ខាសាលា លើកទី 3 របស់វេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចដំបន់អាស៊ី-ប៉ាស៊ីហ្វីក អំពីសន្តិសុខទំនិញអាកាសចរណ៏ ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី 19 មេសា នៅទីក្រុង ហូជីមិញ (វៀតណាម)។ ចូលរួមសិក្ខាសាលាលើកនេះ មានដំណាងចំនួន 100 នាក់ តាងនាមអោយបណ្ដាខឿនសេដ្ឋកិច្ច សមាជិក APEC អង្គការអាកាសចរណ៏ស៊ីវិល អន្តរជាតិ ICAO...។ នៅសិក្ខាសាលា បណ្ដាដំណាងបានពិភាក្សារអំពីខ្លឹមសារ សំខាន់ ដូចជា៖ កសាងគោលនយោបាយ និងអនុវត្ត បណ្ដាកម្មវិធីធានារសន្តិសុខទំនិញអាកា
សចរណ៏ …លោក Nguyen Ngoc Son ឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជាសមា ជិកកណះចាត់តាំង បានអោយដឹងថា៖
“វៀតណាម កំពុងអនុវត្ត យ៉ាងខ្លាំងក្លា ការធ្វើសមាហរណកម្មអន្តរជាតិ គោរពបណ្ដា យន្តការធ្វើសមាហរណកម្ម ក្នុង APEC។ វៀតណាមបាន និងកំពុងចូលរួមបណ្ដាកម្មវិធីសហប្រតិបត្តិការ ក្នុងដំបន់ សំដៅ បង្កើនការផ្សារភ្ជាប់ និងកិច្ចសហប្រតិបត្តិការ សេដ្ឋ
កិច្ច បង្កើតបរិយាកាសសុវត្ថិភាព និងងាយស្រួលអោយពាណិជ្ជកម្ម និងការវិនិយោគ។ សន្តិសុខអាកាសចរណ៏ គឺវិស័យដែលវៀតណាមយកចិត្តទុកដាក់ជាច្រើន និងសកម្ម សហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី”៕
-VOV