វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវាលសណ្តទន្លេ Cuu Long ឆ្នាំ២០១៦ បានបើកនៅខេត្ត Hau Giang
(VOVworld)-ថ្លែងមតិក្នុងពិធីបើកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវាលសណ្តទន្លេ
Cuu Long ឆ្នាំ២០១៦(MDEC-Hau Giang 2016)នៅទីក្រុង Vi Thanh ខេត្ត Hau Giang
នាថ្ងៃទី១១កក្កដា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងជាប្រធានគណៈកម្មា
ធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច លោក Vuong Dinh Hue មានបំណងថា
អង្គភាពអាជីវកម្ម អ្នកផ្តល់ជំនួយនិងតំបន់នានានឹងខិតខំប្រឹងប្រែងស្វែងរកគោល
នយោបាយ វិធានការជាក់ស្តែងសម្រាប់ជួយឧបត្ថម្ភវិនិយោគិនឲ្យសមស្របនឹង
គោលនយោបាយរួម លក្ខ័ណ្ឌជាក់ស្តែងរបស់តំបន់ ព្រមទាំងបំពេញល្អការងារកែ
ទម្រង់បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់បណ្តាអង្គភាពអាជី
វកម្មធ្វើការវិនិយោគ។
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងជាប្រធានគណៈកម្មា ធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី |
MDEC-Hau Giang 2016 បានប្រព្រឹត្តទៅព្រឹត្តិការសំខាន់ៗក្រោមប្រធាន បទ
“វាលសណ្តទន្លេ Cuu Long-ម្ចាស់ការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រកបដោយ
និរន្តរភាព” សំដៅលើកទឹកចិត្តនិងទាក់ទាញការវិនិយោគ។ ទន្ទឹមជាមួយគ្នានោះ
ផ្សព្វផ្សាយ លើកកំពស់មនសិការរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់និងប្រជាជនគ្រប់ស្រ
ទាប់អំពី ការធ្វើសមាហរណកម្មអន្តរជាតិ និងស្នើរដំណោះស្រាយសម្រាប់វាល
សណ្តរទន្លេ Cuu Long អភិវឌ្ឍន៍និរន្តរភាព ក្នុងកាលៈទេសៈដែលកើតមានឡើង
បម្រែបម្រួលអាកាស ធាតុ នីវ៉ូសមុទ្រខ្ពស់ ការជ្រាបចូលនៃទឹកប្រៃជាដើម។បន្ទាប់
ពីពិធីបើក MDEC-Hau Giang 2016 បន្តប្រព្រឹត្តទៅសកម្មភាពឧទ្ទេសនាមនិងផ្សព្វ
ផ្សាយអំពីភូមិរបរ ផលិត ផលពិសេសរបស់តំបន់និងសិក្ខាសាលា សន្និសីទជា
ច្រើនទៀតផង។
នាពេលរសៀលថ្ងៃដដែល នៅទីក្រុង Can Tho ក៏បានប្រព្រឹត្តទៅពីធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងនិងឯកសារគតិយុត្តទាក់ទិនមួយចំនួននៃគម្រោងការ
“អភិវឌ្ឍន៍ ទីក្រុង Can Tho និងបង្កើនលទ្ធភាពសម្របខ្លួនរបស់ទីក្រុង” និងគម្រោង
ការ “ទប់ទល់នឹងអាកាស ធាតុសំយោគនិងការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព
នៅវាលសណ្តរទន្លេ Cuu Long ” រវាងធនាគារជាតិវៀតណាមនិងធនាគារពិភព
លោក (WB) ។ថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានជឿជាក់ថា គម្រោង
ការទាំងពីរមានទុនសរុបចំនួន ៥៦០ លានដុល្លារអាមេរិកដែលបានចុះហត្ថលេខា
លើកនេះ នឹងរួមចំណែកសម្រាប់ជួយ ឧបត្ថម្ភតំបន់វាលសណ្តរទន្លេ Cuu Long
សម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាកាសធាតុ៕