វេទិកាអង្គភាពអាជីវកម្មវៀតណាម-EU ២០១៣
(VOV)_នាព្រឹកថ្ងៃទី ២៩ ឧសភា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ វេទិកាអង្គ
ភាព អាជីវកម្មវៀតណាម-EU ២០១៣។ នៅវេទិកា បណ្ដាស្ថាប័នទាក់ទិន សម្ព័ន្ធស
មាគម បានឧទ្ទេសនាមអំពីស្ថានភាពរួមនៃខឿនសេដ្ឋកិច្ចវៀតណាម និង EU ផ្តើម គំនិត និងសំណូមពរដើម្បីលើកកំពស់ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទ្វេភាគីឡើង
កំរិតថ្មី តាមនោះបង្កឱកាស និងរបៀងគតិយុត្តសំរាប់អង្គភាពអាជីវកម្មនៃភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ។ ឆ្នាំ ២០១២ EU បានក្លាយទៅជាទីផ្សារនាំចេញធំបំផុត
និងជាដៃគូរពាណិជ្ជកម្មធំទី២ របស់វៀតណាមជាមួយតំលៃប្រាក់ពាណិជ្ជកម្ម ទទួល
បាន ៣០ពាន់លានដុល្លារអាមេរិក។ លោក Dang Trung Hai ប្រធាននាយកដ្ឋានទីផ្សារ
អឺរ៉ុប នៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតនាម បានអោយដឹងថា÷ក្រសួងបានអនុវត្ត ផ្គត់ផ្គង់ព័ត៍មានសំរាប់អង្គភាពអាជិវកម្ម អំពីកម្មវិធីអនុគ្រោះពន្ធគយទូទៅ របស់ EU
( GSP) ដំណាក់កាល ២០១៤-២០១៦៕