វេទិកាអប់រំថ្នាក់ឧត្តមសិក្សាវៀតណាម-អ៊ីតាលី

(VOVWORLD) - ថ្លែងនៅវេទិកា លោក Pham Quang Hung ប្រធាននាយកដ្ឋានសហប្រតិ បតិ្តការអន្តរជាតិ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម បានអោយដឹងថា បច្ចុប្បន្នវៀតណាមមានកម្មវិធីតភ្ជាប់ការបណ្ដុះបណ្ដាលជាង៥៥០។
វេទិកាអប់រំថ្នាក់ឧត្តមសិក្សាវៀតណាម-អ៊ីតាលី - ảnh 1 ទិដ្ឋភាពនៅវេទិកា (រូបថត៖ https://moet.gov.vn)

  នារសៀលថ្ងៃទី៧ ខែតុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅវេទិកាអប់រំ ថ្នាក់ឧត្តមសិក្សាវៀត ណាម-អ៊ីតាលី។ នេះជាសកម្មភាពក្នុងក្របខ័ណ្ឌបណ្ដា ព្រឹត្តិការណ៍អបអរសាទរខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ ចូលរួមវេទិកានេះមានវត្តមានតំណាងក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀត ណាម ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំវៀតណាម អគ្គកុងស៊ុលអ៊ីតាលីប្រចាំវៀត ណាម តំណាងមកពីសាកលវិទ្យាល័យវៀតណាមចំនួន២៣និងសាកលវិទ្យា ល័យអ៊ីតាលីចំនួន១៧។

        ថ្លែងនៅវេទិកា លោក Pham Quang Hung ប្រធាននាយកដ្ឋានសហប្រតិ បតិ្តការអន្តរជាតិ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម បានអោយដឹងថា បច្ចុប្បន្នវៀតណាមមានកម្មវិធីតភ្ជាប់ការបណ្ដុះបណ្ដាលជាង៥៥០។ និស្សិត វៀតណាមចំនួន១៧ហ្មឺននាក់កំពុងសិក្សារៀនសូត្រនៅឯបរទេស ដែលក្នុងនោះ មាន១ពាន់នាក់នៅអ៊ីតាលី។ ចែករំលែកអំពីអត្ថន័យនៃវេទិកាអប់រំថ្នាក់ឧត្តម សិក្សាវៀតណាម-អ៊ីតាលី លោក Pham Quang Hung បានសង្កត់ធ្ងន់ថា៖

        “វេទិកានេះមានអត្ថន័យដ៏សំខាន់ចំពោះកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំរវាងប្រទេសទាំងពីរនាពេលខាងមុខ ហើយតភ្ជាប់ថ្នាក់ដឹកនាំវិស័យអប់រំថ្នាក់ ឧត្តមសិក្សារបស់អ៊ីតាលី វៀតណាម និងប្រទេសដទៃទៀត។ ទន្ទឹមនឹងនោះ វេទិកាក៏បានពិភាក្សាអំពីបញ្ហានិងការសាកល្បងនានានៅក្នុងតំបន់និងលើពិភពលោកក្នុងវិស័យអប់រំថ្នាក់ឧត្តមសិក្សា ចែករំលែកអំពីនិន្នាការថ្មីដោយផ្សាភ្ជាប់នឹងការ ធនាគុណភាព ជំរុញការផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក ជំរុញនិងលើកកម្រិត កិច្ចសហប្រតិបតិ្តការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សារវាងវៀតណាមនិងអ៊ីតាលីនាពេលអនាគត”។

        ក្នុងក្របខ័ណ្ឌនៃវេទិកាលើកនេះ សាកលវិទ្យាល័យចំនួន៤របស់វៀតណាម និងសាកលវិទ្យាល័យចំនួន៥របស់អ៊ីតាលីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបតិ្តការអប់រំ។ ទន្ទឹមនឹងនោះ សាកលវិទ្យាល័យ ចំនួន១៨របស់ទាំងអ៊ីតាលីនិងវៀតណាមបានរៀបចំពិព័រណ៍អំពីផលិតផលអប់រំ របស់ខ្លួន ដោយទាក់ទាញការចូលរួមទស្សនារបស់និស្សិតរាប់ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ