វេទិកាអាស៊ី Boao ឆ្នាំ២០១៦បានបើកជាផ្លូវការនៅប្រទេសចិន

(VOVworld)- សន្និសីទប្រចាំឆ្នាំ វេទិកាអាស៊ី Boao (BFA) ២០១៦ប្រធានបទ
“ អនាគត​អាស៊ី​: សក្តានុពល​ថ្មីនិង​ចក្ខុវិស័យ​ថ្មី​”បានបើកនាព្រឹកថ្ងៃទី២៤មិនា
នៅ ទីក្រុង Bo Ao ក្នុង​ខេត្ត ហៃ​ណាន (Hainan)ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី
និង ជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានដឹកនាំគណៈ
ប្រតិភូវៀតណាមចូលរួមសន្និ សីទនេះ។ BFA បានប្រព្រឹត្តទៅក្នុងបរិបទដែល
សេដ្ឋកិច្ចពិភពលោកកំពុងមាន បម្រែបម្រួលយ៉ាងស្មុគស្មាញច្រើន។ វេទិកាជា
ឱកាសសម្រាប់ភាគីនានាពិភាគ្សា លើវិធានការថ្មីគ្រប់គ្រងយន្តការសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុសកល សំដៅស្វែងរកទិស ដៅអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ក៏ដូចជាពិភព
លោកទាំងមូល។ ថ្លែងមតិបើកសន្និ សីទ នាយករដ្ឋមន្ត្រីចិន លោក Li Keqang បានអះអាងនូវការសន្យាសម្រាប់ ជម្រុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព
រវាងចិនជាមួយ បណ្តាប្រទេសអាស៊ី ព្រមទាំងលើកទឹកចិត្តប្រទេសនានាឲ្យមាន
ការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិតសំដៅបង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មី។

វេទិកាអាស៊ី Boao ឆ្នាំ២០១៦បានបើកជាផ្លូវការនៅប្រទេសចិន - ảnh 1
ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN)

        ចូលរួមថ្លែងមតិនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Pham Binh Minh បានចាត់ទុក ថា ប្រទេសអាស៊ីទាំងអស់ ត្រូវឆ្លៀតយករាល់
កម្លាំងចលករនិងបរិយាកាស អភិវឌ្ឍន៍ តាមរយៈការបង្កើនការចងសម្ព័ន្ធតំបន់។​
លោក Pham Binh Minh បាន សង្កត់ធ្ងន់ថា ការពង្រឹងបរិយាកាសសន្តិភាពនិង
ស្ថិរភាពជាបុព្វបទមិនអាចខ្វះ បានឡើយសម្រាប់ការរីកចំរើនរបស់ទ្វីបអាស៊ី ហើយរាល់ការខ្វែងគំនិតនិងជំលោះនានា គប្បីត្រូវបានដោះស្រាយដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។ លោកឧបនាយករដ្ឋ មន្ត្រីបានអះអាងថា វៀតណាមខំប្រឹង
ប្រែងជានិច្ច សហប្រតិបត្តិការជាមួយប្រ ទេសដទៃតាមស្មារតីគោរពនិងជឿទុកចិត្ត
គ្នាទៅវិញទៅមក រួមគ្នាចែករំលែកការ ទទួលខុសត្រូវចំពោះរាល់បញ្ហារួមក្នុង
តំបន់និងលើពិភពលោក។

        នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ នេប៉ាល់ ថៃនិងថ្នាក់ដឹកនាំនៃ ប្រទេសមួយចំនួន ក៏បានថ្លែងមតិក្នុងវេទិកានេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ