វេទិកាអាស៊ី Boao ព្យាករណ៍ថា កំណើន GDP នៃទ្វីបអាស៊ីនឹងកើនឡើង ៤,៥% ក្នុងឆ្នាំនេះ

(VOVWORLD) - កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao ឆ្នាំ២០២៣ កំពុងប្រព្រឹត្តទៅនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមីនា ដោយ ប្រធានបទ "ពិភពលោកគ្មានភាពប្រាកដប្រជា៖ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍នៅចំពោះមុខបញ្ហាប្រឈម"។ 
វេទិកាអាស៊ី Boao ព្យាករណ៍ថា កំណើន GDP នៃទ្វីបអាស៊ីនឹងកើនឡើង ៤,៥% ក្នុងឆ្នាំនេះ - ảnh 1ប្រជាពលរដ្ឋទៅទិញទំនិញនៅក្នុងផ្សារទំនើបមួយក្នុងរដ្ឋធានីតូក្យូ ប្រទេសជប៉ុន។ (រូបថត៖ Kyodo/VNA)

យោងតាមការសង្ខេបនៃរបាយការណ៍ប្រចាំឆ្នាំដែលបានចេញផ្សាយនៅថ្ងៃទី ២៨ មីនា នៅឯវេទិកាអាស៊ី Boao (BFA) ឆ្នាំ២០២៣ តំបន់អាស៊ីត្រូវបានគេព្យាករណ៍ ថា នឹងសម្រេចបាននូវកំណើន GDP ពិតប្រាកដ ៤,៥% ក្នុងឆ្នាំនេះ ខ្ពស់ជាងកម្រិត ៤,២% កាលពីឆ្នាំមុន។ របាយការណ៍នេះក៏បានវាយតម្លៃថា កំណើន GDP របស់ អាស៊ីក្នុងឆ្នាំនេះ ទំនងជាតួរលេខដ៏លេចធ្លោនៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល។ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao ឆ្នាំ២០២៣ កំពុងប្រព្រឹត្តទៅនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមីនា ដោយ ប្រធានបទ "ពិភពលោកគ្មានភាពប្រាកដប្រជា៖ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍នៅចំពោះមុខបញ្ហាប្រឈម"។ ប្រតិភូមកពីរដ្ឋាភិបាល សហគ្រាស ស្ថាប័នស្រាវជ្រាវ និងសារព័ត៌មានដែលចូលរួមវេទិកានេះ គ្រោងនឹងផ្តោតលើការ ពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធានបទនៃកិច្ចប្រជុំ និងបញ្ហាសំខាន់ៗចំនួន ៤ ដែល បង្កើតជាប្រធានបទនេះ រួមមាន៖ "ការអភិវឌ្ឍនិងភាពពេញលេញ" "ប្រសិទ្ធភាពនិង សន្តិសុខ" "តំបន់និងសកល” “បច្ចុប្បន្ននិងអនាគត” ក៏ដូចជាទិសដៅអភិវឌ្ឍន៍ក្នុង ដំណាក់កាលក្រោយ Covid-19 និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ