វេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ

(VOVWORLD) - វេទិកានេះពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ាននិងជប៉ុន ដោយឈរលើស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអបអរសាទរ ខួបរយៈ៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន ព្រមទាំងពិភាក្សាអំពីបញ្ហាតំបន់និង អន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងត្រៀមរៀបចំអោយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសនិងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនក្នុងឆ្នាំ២០១៩ផងដែរ។
វេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៅវេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ (រូបថត៖ TTXVN) 

  ក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុនក្នុងដំណាក់ កាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ វៀតណាមបានរៀបចំសកម្មភាពសំខាន់ចំនួន២ នោះគឺវេទិកាអាស៊ាន-ជប៉ុនលើកទី៣៤និងកិច្ចប្រជុំឯកទេសស្ដីពី “កិច្ចសហប្រតិ បតិ្តការអាស៊ាន-ជប៉ុនដើម្បីវិបុលភាព” នៅក្នុងក្របខ័ណ្ឌទិវាអាស៊ាន-ជប៉ុននៅ វៀតណាម ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែមិថុនា នៅរដ្ឋធានីហាណូយ។

        វេទិកាអាស៊ាន-ជប៉ុនលើកទី៣៤ជាកិច្ចសន្ទនាប្រចាំឆ្នាំថ្នាក់មន្ត្រីជាន់ខ្ពស់ រវាងភាគីទាំងពីរ។ វេទិកានេះពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូ រវាងអាស៊ាននិងជប៉ុន ដោយឈរលើស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអបអរសាទរ ខួបរយៈ៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន ព្រមទាំងពិភាក្សាអំពីបញ្ហាតំបន់និង អន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងត្រៀមរៀបចំអោយកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសនិងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនក្នុងឆ្នាំ២០១៩ផងដែរ។  

       ចំណែកឯកិច្ចប្រជុំឯកទេសស្ដីពី “កិច្ចសហប្រតិបតិ្តការអាស៊ាន-ជប៉ុនដើម្បី វិបុលភាព” វិញ គឺមានខ្លឹមសារសំខាន់ៗដូចជា ជំរុញទំនាក់ទំនងភាពជាដៃគូនិង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន កិច្ចសហប្រតិបតិ្តការ អាស៊ាន-ជប៉ុនអំពីការអភិវឌ្ឍទីក្រុងឆ្លាតវៃ កសិកម្មប្រកបដោយគុណភាពខ្ពស់ និងបញ្ហាប្រជាជនវ័យចាស់និងកាលានុវត្តភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ