វេទិកាអាស៊ាន-ជប៉ុនលើកទី៣៧៖ ជំរុញការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងរក្សាស្ថិរភាពខ្សែសង្វាក់ផលិកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់

(VOVWORLD) - វេទិកាជាន់ខ្ពស់អាស៊ាន-ជប៉ុនថ្នាក់ប្រធានឧត្តមមន្ត្រី (SOM) ប្រចាំឆ្នាំលើកទី៣៧ បានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម និងជាប្រធាន SOM អាស៊ាន និងជប៉ុនបានចូលរួមវេទិកា។
វេទិកាអាស៊ាន-ជប៉ុនលើកទី៣៧៖ ជំរុញការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងរក្សាស្ថិរភាពខ្សែសង្វាក់ផលិកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ - ảnh 1លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម (រូបថត៖ VNA)

នៅក្នុងព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគដែលជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូអាស៊ាន-ជប៉ុន ហើយបានចាត់ទុកថា នាពេលខាងមុខ អាស៊ាន និងជប៉ុនត្រូវជួយគ្នាទៅវិញទៅមកអនុវត្តន៍កម្មវិធីកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើមស្តារឡើងវិញប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ បន្តសម្របសម្រួលគោលនយោបាយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ រក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញពាណិជ្ជកម្មពហុភាគី និងការតភ្ជាប់សេដ្ឋកិច្ចតំបន់តាមរយៈការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរនាពេលខាងមុខ។

ចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងជប៉ុន ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមដែលគំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ លោកឯកអគ្គរដ្ឋទូត Vu Ho បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានដែនសមុទ្រខាងកើត និងសមុទ្រចិនខាងកើត។ លោកបាន អះអាងសារជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត និងការប្តេជ្ញាចិត្តរបស់អាស៊ាន និងចិនក្នុងការអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាស DOC និងកសាងដោយជោគជ័យនូវក្រមប្រតិបត្តិ COC ប្រកបដោយខ្លឹមសារ ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២ ខិតខំប្រឹងប្រែង កសាងសមុទ្រខាងកើតឲ្យក្លាយទៅជាដែនសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ