វេទិកា“អាស៊ានមួយ-ទស្សនវិស័យមួយសម្រាប់កុមារ”បានបើកនៅទីក្រុងហាណូយ
|
ប្អូនកុមារទីក្រុងហាណូយសម្តែងសិល្បៈអំណរសាទរវេទិការ |
(VOVworld)- វេទិកា“អាស៊ានមួយ-ទស្សនវិស័យមួយសម្រាប់កុមារ”បានរៀបចំ
ឡើងនាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយ ។អញ្ជើញចូលរួមក្នុងវេទិការនេះ
មានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam តំណាងនិង
ប្អូនៗកុមារមកពី៨ប្រទេសក្នុងតំបន់អាស៊ាន។ ថ្លែងមតិបើកវេទិការនេះ រដ្ឋមន្ត្រី
ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung
បានឲ្យដឹងថា វេទិការកុមារលើកទី៤ដែលបានរៀបចំនៅវៀតណាមនេះ ជាព្រឹត្តិ
ការសំខាន់ពិសេសនិងមានអត្ថន័យសម្រាប់កុមារ។លោក Dao Ngoc Dung បាន
លើកច្បាស់ថា៖
“ខ្ញុំសង្ឃឹមថា នឹងទទួលបានគំនិតថ្មីរបស់ប្អូនៗកុមារអំពីអាស៊ានមួយនាពេល
អនាគត សំដៅនាំផមកអត្ថប្រយោគល្អបំផុតសម្រាប់ប្អូនៗ។ ខ្ញុំជឿជាក់មត់មំាថា
ដោយការប្តេជ្ញារបស់ប្រទេសជាមាជិកអាស៊ាននោះ វៀតណាមពិតជាអនុវត្តប្រ
កបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញក្នុងវេទិការនេះ ក៏ដូចជា
ធានាការអនុវត្តសិទ្ធិមនុស្សអាស៊ានទៀតផង”។
រីឯខ្លួនវិញ មន្ត្រីជាន់ខ្ពស់នៃគណៈលេខាធិការអាស៊ាន លោក Miguel Musngi
បានអះអាងថា ថ្នាក់ដឹកនាំអាស៊ានបានឯកភាពនូវទស្សនវិស័យមួយ ដើម្បីអាស៊ាន
ក្លាយទៅជាសហគមន៍មួយដោយយកមនុស្សធ្វើជាមជ្ឈមណ្ឌល ។ ប្រទេសអាស៊ាន
ទាំង១០ក៏បានឯកភាពគ្នាថា គ្មានអំពើហឹង្សាចំពោះកុមារដែរ។
វេទិការអាស៊ានបានរៀបចំឡើងពីរឆ្នាំម្តងនិងប្រទេសជាសមាជិកអាស៊ាន
ប្តូរវែណគ្នា។វៀតណាមទទួលរៀបចំវេទិការអាស៊ានលើកទី៤ចាប់ពីថ្ងៃទី២០
ដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០១៦នៅរដ្ឋធានីហាណូយ៕