វេទិកាអាស៊ាន-អូស្ត្រាលីលើកទី៣៦
(VOVWORLD) - កាលពីថ្ងៃទី៦ ខែកុម្ភៈ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាមលោក Do Hung Viet ប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) របស់វៀតណាម រួមជាមួយប្រធាន SOM និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេស អាស៊ាន និង អូស្ត្រាលីបានចូលរួមវេទិកាអាស៊ាន-អូស្ត្រាលីលើកទី៣៦ ដែលបាន រៀបចំឡើងនៅទីក្រុង មែលប៊ន (អូស្ត្រាលី)។
ប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសអាស៊ាននិងអូស្ត្រាលីចូលរួមវេទិកា។ (រូបថត៖ VNA) |
ក្រៅពីការពិនិត្យស្ថានភាពកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងនាពេលខាងមុខ កិច្ចប្រជុំលើកនេះក៏ សំដៅត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី រំលឹកខួបអនុ ស្សាវរីយ៍ ៥០ឆ្នាំនៃទំនាក់ទំនងការសន្ទនារវាងភាគីទាំងពីរ (១៩៧៤ - ២០២៤) ដែល នឹងត្រូវបានប្រារព្ធធ្វើនៅទីក្រុងមែលប៊ននៅខែមីនាខាងមុខផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ (CSP ចាប់ពីឆ្នាំ ២០២១) តាមទិសដៅប្រកបដោយប្រសិទ្ធ ភាព ជាក់ស្ដែង និងមានផលប្រយោជន៍ទៅវិញទៅមក; ឆាប់រៀបចំការចរចាដើម្បីកសាង ផែនការសកម្មភាពកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មី (២០២៥-២០២៩) ហើយដាក់ជូនរដ្ឋមន្ត្រីការបរទេសដើម្បីអនុម័តក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេសអាស៊ាននៅប្រទេសឡាវក្នុងខែកក្កដាឆ្នាំនេះ ដែលក្នុងនោះផ្តល់អាទិភាពដល់ ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងការ បណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ កិច្ច សហប្រតិបត្តិការដែនសមុទ្រ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការ អភិវឌ្ឍអនុតំបន់ និងបង្រួញគម្លាតអភិវឌ្ឍន៍ ក៏ដូចជាវិស័យថ្មីដែលមានសក្តានុពលជា ច្រើន ដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចបៃតង ការផ្លាស់ប្ដូរថាមពល និងថាម ពលកកើតឡើងវិញ។
ថ្លែងក្នុងនាមអាស៊ានអំពីការអភិវឌ្ឍអនុតំបន់ និងគំនិតផ្តួចផ្តើមសម្រាប់សមាហ រណកម្មអាស៊ាន (IAI) លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងការបង្រួញគម្លាតអភិវឌ្ឍន៍ និងការអភិវឌ្ឍអនុតំបន់សម្រាប់ កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន; ស្នើដំណោះស្រាយដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យទាំងនេះ ក្នុងនោះស្នើឱ្យអូស្ត្រាលីរៀបចំយន្តការសហប្រតិបត្តិ ការ ដើម្បីសម្របសម្រួលធនធានប្រកបដោយប្រសិទ្ធភាព និងលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអូស្ត្រាលី និងបណ្តាប្រទេសអនុតំបន់ មេគង្គផងដែរ៕