វិទ្យុ - មួយសតវត្សនៃការបម្រើព័ត៌មាន ការកម្សាន្ត និងការអប់រំ
(VOVWORLD) - “វិទ្យុ - មួយសតវត្សនៃការបម្រើព័ត៌មាន ការកម្សាន្ត និងការអប់រំ” គឺជា ប្រធានបទនៃការប្រឡងការសរសេរឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយវិទ្យុសម្លេង វៀតណាម ក្នុងបំណងជួយជ្រោមជ្រែងទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣។
(រូបថត៖ VOV) |
ការប្រឡងនេះគឺសំដៅលើកតម្កើង និងបញ្ជាក់ពីការរួមវិភាគទានជាវិជ្ជមានរបស់វិទ្យុ សម្រាប់ការអភិវឌ្ឍរបស់មនុស្សជាតិ សង្គម និងប្រទេសនានាជុំវិញពិភពលោក។
ក្រោយរយៈពេលជាង ២ ខែ ដែលត្រូវបានបំផុសឡើង (ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤) គណៈកម្មការរៀបចំការប្រឡងទទួល បានអត្ថបទចូលរួមរាប់រយបទ ពីមិត្តអ្នកស្តាប់ទូទាំងប្រទេស។ តាមការវាយតម្លៃ អត្ថ បទចូលរួមការប្រឡងមានគុណភាពខ្ពស់ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចូលរួម។ លោកស្រី Nguyen Thuy Hoa ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖
“បេក្ខជនបានចំណាយកម្លាំងកាយចិត្ត ដើម្បីសរសេរអត្ថបទដ៏គួរឲ្យចាប់ អារម្មណ៍ ដោយមានឯកសារជាច្រើន ហើយស្នើពីរបៀបដែលវិទ្យុគួរតែផ្លាស់ប្តូរឲ្យ សមស្របនឹងជីវភាពបច្ចុប្បន្ន ដើម្បីទាក់ទាញបានជំនាន់យុវជន... ក៏មានអត្ថបទដែល លើកសរសើរវិជ្ជាជីវៈវិទ្យុ អ្នកដែលធ្វើការក្នុងវិស័យវិទ្យុ ឬកម្មវិធីនានារបស់ VOV... ការសម្ដែងខ្លឹមសារក៏មានទម្រង់សម្បូរបែបផងដែរ។ មានអត្ថបទដែលត្រូវបានសម្តែង ក្នុងទម្រង់ជាការសរសេរនិងរូបភាព ក៏មានស្នាដៃជាច្រើនដែលត្រូវបានសម្តែងជា ការអាន សំឡេង រៀបចំដូចកម្មវិធីផ្សាយសំឡេងពិតប្រាកដ ឬផតខាស់មួយ។ ជា ពិសេស មានមិត្តវ័យក្មេងខ្លះ បានសម្ដែងខ្លឹមសារក្នុងទម្រង់រឿងតុក្កតា វីដេអូឃ្លីប គំនូរជីវចល ឬនិពន្ធរឿងកំប្លែង... នោះគឺជាសញ្ញាល្អ ដែលបង្ហាញថា យុវជនក៏យកចិត្ត ទុកដាក់ដល់វិទ្យុដែរ។ គេបានមើលឃើញពីលក្ខណៈល្អ គុណសម្បត្តិរបស់វិទ្យុ”។
កាលពី ១៣ ឆ្នាំមុន (ឆ្នាំ ២០១១) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់ អង្គការសហប្រជាជាតិ (UNESCO) បានជ្រើសរើសថ្ងៃទី ១៣ ខែកុម្ភៈ ជាទិវាវិទ្យុពិភព លោក ដើម្បីលើកតម្កើង និងបញ្ជាក់ពីការរួមវិភាគទានជាវិជ្ជមានរបស់វិទ្យុសម្រាប់ការ អភិវឌ្ឍរបស់មនុស្សជាតិ សង្គម និងប្រទេសនានាជុំវិញពិភពលោក៕