វិទ្យាស្ថាន Brookings៖ ផ្លាស់ប្ដូរថ្មីការគ្រប់គ្រង-កូនសោរជួយវៀតណាមជំនះ ពុះពារលើជំងឺរាតត្បាតសកល Covid-19

(VOVWORLD) - យោងតាមអត្ថបទសរសេរនេះថា សមត្ថភាពរៀបចំ-គ្រប់គ្រងរបស់ វៀតណាមគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ដើម្បីកែលម្អគំរូគ្រប់គ្រងនិងសហការគ្នាចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ 

វិទ្យាស្ថានស្រាវជ្រាវ Brookings របស់អាមេរិក កាលពីថ្ងៃទី២០ ឧសភា មានអត្ថបទសរសេរដោយចាត់ទុកថា រាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែ លម្អការគ្រប់គ្រងនិងការសម្របសម្រួលគោលនយោបាយបានជួយវៀតណាមទប់ស្កាត់ជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ហើយជាប្រទេស មួយក្នុងចំណោមប្រទេសដើមដំបូងដែលបន្ធូរស្រាលការរក្សាគម្លាតសង្គមក៏ដូចជាចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។

យោងតាមអត្ថបទសរសេរនេះថា សមត្ថភាពរៀបចំ-គ្រប់គ្រងរបស់ វៀតណាមគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ដើម្បីកែលម្អគំរូគ្រប់គ្រងនិងសហការគ្នាចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ វៀតណាមមានការបោះជំហានឈានមុខនានាក្នុងការថែទាំសុខភាពសហគមន៍ តម្លាភាពនិងការគ្រប់គ្រងនិយាយរួម។ ប្រការនេះសរឲ្យឃើញនូវកិច្ចសហ ការប្រកបដោយប្រសិទ្ធភាពរវាងមូលដ្ឋាននិងមជ្ឈឹមដែលដើរតួនាទីដ៏ សំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិ។

វិទ្យាស្ថាន Brookings ធ្វើការសន្និដ្ឋានថា ការលើកកំពស់វិធានការរៀបចំ-គ្រប់គ្រងនិងសម្របសម្រួលរវាងមជ្ឈឹមនិងមូលដ្ឋានបានជួយឲ្យវៀតណាមជំនះពុះពារលើជំងឺរាតត្បាតសកល Covid-19 ព្រមទាំងបង្កលក្ខណៈ សម្រាប់វៀតណាមបើកសេដ្ឋកិច្ចឡើងវិញមុនប្រទេសផ្សេងៗសឹងតែទាំង អស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ