វិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមបន្តអំពាវនាវឲ្យប្រជាជនចូលរួមបរិច្ចាគឈាម
(VOVWORLD) - ក្រោយពីវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមធ្វើឡើងការអំពាវនាវបរិច្ចាគ ឈាមកាលពីថ្ងៃទី១៩ កុម្ភៈ មក មានប្រជាជននិងអង្គភាពយ៉ាងច្រើនកុះករបានចូលរួម ជួយជ្រោមជ្រែង។
វិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមបន្តអំពាវនាវឲ្យប្រជាជនវៀតណាម ដែលមានលក្ខណៈសុខភាពគ្រប់គ្រាន់ ចូលរួមបរិច្ចាគឈាម (ជាពិសេសគឺប្រភេទ O, A) និងបរិច្ចាគផ្លាកែក (platelet)។
ក្រោយពីវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមធ្វើឡើងការអំពាវនាវបរិច្ចាគ ឈាមកាលពីថ្ងៃទី១៩ កុម្ភៈ មក មានប្រជាជននិងអង្គភាពយ៉ាងច្រើនកុះករបានចូលរួម ជួយជ្រោមជ្រែង។ ប៉ុន្តែ បរិមាណ ឈាមដែលទទួលបានជារៀងរាល់ថ្ងៃ មានត្រឹម ប៉ុន្មានរយឯកតាប៉ុណ្ណោះ ខណៈដែលតម្រូវការជាមធ្យមសម្រាប់ការព្យាបាលជារៀង រាល់ថ្ងៃ គឺទាមទារបរិមាណឈាមចន្លោះពី១២០០ដល់១៥០០ឯកតា៕