វិទ្យាស្ថានសន្តិសុខប្រជាជនយកចិត្តទុកដាក់ការអនុវត្តល្អភារកិច្ចអប់រំបណ្តុះបណ្តាល

វិទ្យាស្ថានសន្តិសុខប្រជាជនយកចិត្តទុកដាក់ការអនុវត្តល្អភារកិច្ចអប់រំបណ្តុះបណ្តាល - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ថ្លែងមតិក្នុងពិធី

(VOVworld)-នាព្រឹកថ្ងៃទី២៤មិថុនានៅទីក្រុងហាណូយ ក្រសួងនគបាលវៀត
ណាម បានរៀបចំយ៉ាង ឱឡារិកពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីរបស់
វិទ្យាស្ថានសន្តិ សុខប្រជាជន(ថ្ងៃទី២៥មិថុនា១៩៤៦-ថ្ងៃទី២៥មិថុនាឆ្នាំ២០១៦)
និងទទួលគ្រឿងឥស្សិ យយស់ថ្នាក់ទី១។​ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋវៀត
ណាម លោក Tran Dai Quang បានជូនពរនិងលើកសរសើរនូវស្នាដែដែលវិទ្យា
ស្ថានសន្តិសុខទទួលបាននាប៉ុន្មានឆ្នាំ​កន្លងទៅ។ លោក​Tran Dai Quang មាន
អនុសាសន៍ថា៖

“វិទ្យាស្ថានគប្បីយកចិត្តទុកដាក់ បំប៉ន់និងអភិវឌ្ឍន៍ជួរគ្រូបង្រៀន អ្នកស្រាវជ្រាវ​
ដោយ សារនេះជាកម្លាំងស្នូលដែលសម្រេចលទ្ធផលការងារក៏ដូចជាគុណភាព
អប់រំនិងបណ្តុះ បណ្តាលរបស់វិទ្យាស្ថាន។​កសាងយុទ្ធសាស្ត្ររៀបចំផែនការ
បណ្តុះបណ្តាល អភិវឌ្ឍន៍ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់គ្នុងជួរគ្រូ
បង្រៀន អ្ន​កស្រាវជ្រាវ ធានាបាននូវ លក្ខណៈវិនិច្ឆ័យអំពីចរិយាសម្បត្តិនយោ
បាយ របៀបការរស់នៅ និងសមត្ថភាព ជំនាញ ឆ្លើយតបនឹងសំណូមពរក្នុងការ
កសាងកម្លាំងនគរបាលប្រជាជនបដិវត្តន៍ និង ទំនើបជាជំហានៗក្នុងសភាពការ
ណ៍ថ្មី”

        លោក Tran Dai Quang បានក្រើនរំលឹកថា វិទ្យាស្ថានសន្តិសុខប្រជាជន
គប្បី ជម្រុញទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយមហាវិទ្យាល័យនានា
និងមជ្ឈ មណ្ឌលស្រាវជ្រាវអំពីសន្តិសុខជាតិដែលមានកិត្យានុភាពរបស់បណ្តាប្រ
ទេសអាស៊ាន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍លើពិភពលោក ព្រមទាំងបំប៉ន់កម្មា
ភិបាលសម្រាប់ ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខឡាវ រួមចំណែកជម្រុញ
ទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងវៀតណាមជាមួយប្រទេសកម្ពុជានិងឡាវផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ