វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ - រយៈពេល ៥០ឆ្នាំ​នៃការ​កសាង​និងអភិវឌ្ឍន៍

(VOVWORLD) - ឆ្លងកាត់អស់រយៈពេល ៥០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍តាមដំណាក់កាលនីមួយៗ វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងក្រុមអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ ចំណុះបណ្ឌិត្យសភាវៀតណាម តែងតែទទួលបានលទ្ធផលជាក់ស្តែងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រពិគ្រោះយោបល់គោលនយោបាយសម្រាប់បក្សនិងរដ្ឋ ក្នុងបញ្ហាទាក់ទងនឹងតំបន់អាស៊ីអាគ្នេយ៍និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។
វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ - រយៈពេល ៥០ឆ្នាំ​នៃការ​កសាង​និងអភិវឌ្ឍន៍ - ảnh 1ការសម្តែងសិល្បៈរបស់កម្មាភិបាលវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ក្នុងពិធីរំលឹកខួប ៥០ឆ្នាំនៃការបង្កើត

ក្នុងសុន្ទរកថាអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ (១៩៧៣-២០២៣) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមិថុនា នៅទីក្រុងហាណូយ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang ប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ស្ថានភាពតំបន់និងពិភពលោកកំពុងមានបម្រែបម្រួលដ៏ស្មុគស្មាញ និងពិបាកព្យាករណ៍ ដូច្នេះការងារស្រាវជ្រាវវិទ្យាសាស្ត្រ ពិគ្រោះយោបល់គោលនយោបាយសម្រាប់បក្សនិងរដ្ឋ លើបញ្ហាអាស៊ីអាគ្នេយ៍និងអាស៊ានមានអត្ថន័យដ៏សំខាន់ណាស់។ វិទ្យាស្ថានក៏បានអភិវឌ្ឍបណ្តាញនៅប្រទេសអាស៊ានភាគច្រើន និងនៅប្រទេសមួយចំនួននៅអាស៊ីបូព៌ា អាស៊ីខាងត្បូង និងតំបន់ផ្សេងៗទៀតនៅលើពិភពលោក៖ “យើងមានបំណងចង់បន្តរក្សានិងអភិវឌ្ឍវិទ្យាស្ថានទៅជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏មានកិត្យានុភាពឈានមុខគេតាំងក្នុងស្រុកនិងតំបន់ បង្កើតទំនាក់ទំនងសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយអង្គការវិទ្យាសាស្ត្រ ក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យទាំងក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍ សំដៅរួមចំណែកបន្ថែមទៀតដល់បក្សនិងរដ្ឋ ក្នុងការរៀបចំផែនការគោលនយោបាយទំនាក់ទំនងអន្តរជាតិ និងពង្រីកសមាហរណកម្មក្នុងតំបន់និងពិភពលោកផងដែរ”។

វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍មានមុខងារស្រាវជ្រាវបញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងអំពីតំបន់អាស៊ីអាគ្នេយ៍ តាមទស្សនៈតំបន់និងប្រទេស សំដៅរួមចំណែកផ្គត់ផ្គង់ភស្តុតាងវិទ្យាសាស្ត្រសម្រាប់ការរៀបចំគោលមាគ៌ាកិច្ចការបរទេស និងកិច្ចការផ្ទៃក្នុងរបស់បក្សនិងរដ្ឋចំពោះតំបន់; បម្រើការងារស្រាវជ្រាវ អប់រំនិងផ្សព្វផ្សាយចំណេះដឹងអំពីតំបន់អាស៊ីអាគ្នេយ៍; រៀបចំការពិគ្រោះយោបល់និងចូលរួមបណ្ដុះបណ្ដាលឧត្តមសិក្សានិងក្រោយឧត្តមសិក្សាអំពីអាស៊ីអាគ្នេយ៍ អភិវឌ្ឍន៍សក្តានុពលនៃការស្រាវជ្រាវអាស៊ីអាគ្នេយ៍របស់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ