វិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសសហការគ្នាក្នុងការឃោសនា

(VOVWORLD) - នាថ្ងៃទី ២៤ ខែកក្កដា នៅទីស្នាក់ការនៃវិទ្យុសម្លេង វៀតណាម បានប្រព្រឹត្តទៅកិច្ចប្រជុំការងាររវាងថ្នាក់ដឹកនាំវិទ្យុសម្លេង វៀតណាម (VOV) និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯប្រទេសនៃក្រសួងការបរទេស វៀតណាម។ 
វិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសសហការគ្នាក្នុងការឃោសនា - ảnh 1 គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯប្រទេសនៃក្រសួងការបរទេសវៀតណាម បានអញ្ជើញមកជួបពិភាក្សាការងារជាមួយវិទ្យុសម្លេងវៀតណាម

ក្នុងជំនួបការងារនេះ លោកអគ្គនាយកវិទ្យុសម្លេងវៀតណាម Nguyen The Ky បានអះអាងថា៖ «ក្រៅពីកម្មវិធីឃោសនា យើងខ្ញុំក៏បានសហការជាមួយស្ថានីយ៍វិទ្យុជាតិជាង ២០ នៅក្នុងប្រទេសមួយចំនួនផង ដែរ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស័យវប្បធម៌និងភាសា ហើយជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ក្នុងការបង្រៀនភាសាវៀតណាមដល់ជំនាន់ទី ២ និងទី ៣ នៅឯបរទេស។ ប្រសិនបើមនុស្សជំនាន់ក្រោយ មិនចេះនិយាយភាសា វៀតណាម វាទំនងជាការងារអំពីជនវៀតណាម នៅឯបរទេស នឹងកាន់តែមានការលំបាកថែមទៀត ហើយទំនាក់ទំនងរវាងបងប្អូប្រជាពលរដ្ឋនិងប្រទេសជាតិនឹងមិនមានភាពជិតស្និទ្ធនោះឡើយ។ ហេតុដូច្នេះខ្ញុំគិតថាក្រសួងការបរទេស វៀតណាម និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស គប្បីរៀបចំផែនការមេ ដើម្បីធ្វើឱ្យការងារនេះកាន់តែមានប្រសិទ្ធិភាពថែមទៀតផងដែរ” ។

រីឯខ្លួនវិញ លោក Dang Minh Khôi អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថានាបច្ចុប្បន្នស្ថានភាពក្នុងស្រុកនិងអន្តរជាតិ ទាមទារឲ្យកិច្ចការជន  វៀតណាមនៅឯបរទេសមានការផ្លាស់ប្តូរថ្មី និងមានខ្លឹមសារថ្មីៗផងដែរ។ លោកបានឲ្យដឹងថា៖ «យើងមានគោលបំណងចង់ធ្វើយ៉ាងមេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ រវាងក្រសួងការបរទេស វៀតណាម គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ជាមួយទីភ្នាក់ងារសារព័ត៌មាននានា ជាពិសេសគឺជាមួយវិទ្យុសម្លេងវៀតណាម ដើម្បីជំរុញការឃោសនាដល់ជនរួមជាតិវៀតណាមនៅឯបរទេស។ យើងខ្ញុំគិតថា ការងារឃោសនាត្រូវការធ្វើយ៉ាងមេចដើម្បីឱ្យប្រជាជនវៀតណាមនៅបរទេសទទួលស្តាប់ និងស្រូបយកដោយស្ម័គ្រចិត្ត នូវអ្វីៗដែលយើងចង់ផ្សព្វផ្សាយផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ