វិទ្យុសម្លេងវៀតណាម ជាមួយគណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាម ​ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការការងារ

 

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការការងារ រវាងវិទ្យុសម្លេងវៀតណាម 
ជាមួយគណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាម ​ទើបនឹងបានប្រព្រឹត្តទៅ  នារសៀលថ្ងៃទី ៤ កក្កដា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨ Quan Su រដ្ឋធានីហាណូយ។ តាមការព្រមព្រៀង​ វិទ្យុ​សម្លេង​វៀតណាម  នឹងកសាងនាទី៖  ដើម្បីបុព្វហេតុមហាសាមគ្គីប្រជាជាតិ​ទាំងមូល បន្តជំរុញយ៉ាងខ្លាំងបណ្ដា សកម្មភាពឃោសនា នៅលើបណ្ដា​កាណាល់ផ្សាយ បណ្ដាប្រភេទផ្សព្វផ្សាយរបស់
វិទ្យុ  អំពីការងារចលនា ប្រមូលផ្តុំប្រជាជនវៀតណាមនៅឯបរទេស ចូលក្នុងផែន មហាសាមគ្គីប្រជាជាតិទាំងមូល។ ថ្លែងមតិនៅក្នុងពិធី អនុប្រធាន និងជាអគ្គលេខាធិការ គណះកម្មាធិការមជ្ឈឹម រណះសិរ្យមាតុភូមិវៀតណាម Vu Trong Kim បានអះអាងថា៖ ​
ការដែល​ស្ថាប័ន​ទាំងពីរចុះហត្ថលេខា លើ កម្មវិធីសហ​ប្រតិបត្តិការ​ការងារ ជា
លក្ខណះងាយ​ស្រួល​សំរាប់ការឃោសនាការផ្តើមគំនិត គោលនយោបាយ របស់បក្ស ​ពិសេសគឺការផ្តើមគំនិត អំពីការងារ សកម្មភាពរបស់រណះសិរ្យមាតុភូមិ​វៀតណាម  តាមនោះ រួមចំណែកយ៉ាងសកម្ម ចូលក្នុងការកសាង និង​ពង្រីកយ៉ាងខ្លាំងក្លា ផែន មហាសាមគ្គីជាតិ៖

        “វិទ្យុសម្លេងវៀតណាមជាស្ថានីយផ្សាយសម្លេងជាតិ ​។ ជនរួមជាតិ​ក្នុង​ទូទាំងប្រទេសចំនួន ៩០% ស្ដាប់វិទ្យុសម្លេងវៀតណាម។ ដូច្នេះ នេះគឺ លក្ខណះ​ងាយស្រួល ដើម្បីពង្រីកផែនមហាសាមគ្គីប្រជាជាតិទាំងមូល។ មិនមានរូបភាព
ផ្សព្វផ្សាយ ណាខ្លាំងក្លា ដូចជាបណ្ដារូបភាពផ្សព្វផ្សាយរបស់វិទ្យុសម្លេងវៀតណាម
ទេ​៕ ” 

វិទ្យុសម្លេងវៀតណាម ជាមួយគណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាម ​ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការការងារ  - ảnh 1
ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការការងារ រវាងវិទ្យុសម្លេងវៀតណាម ជាមួយគណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាម ​(http://www.mattran.org.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ