វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិប៊ុលហ្គារី ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ

(VOVWORLD) - អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានលើកឡើងអំពីការអភិវឌ្ឍថ្មីរបស់វិទ្យុសម្លេងវៀតណាមក្រោយរយៈពេលជិត ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ហើយក្លាយទៅជាភ្នាក់ងារសារព័ត៌មានស្នូល ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុវេទិកា។
វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិប៊ុលហ្គារី ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ  - ảnh 1វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិប៊ុលហ្គារី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ  (រូបថត៖ VOV)

កិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលថ្មីរវាងវិទ្យុសម្លេងវៀតណាម (VOV) និងវិទ្យុជាតិប៊ុលហ្គារី (BNR) នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរសម្រេចបានជោគជ័យដ៏ធំធេងជាង ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ នោះគឺជាការអះអាងរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy និងអគ្គនាយកវិទ្យុជាតិប៊ុលហ្គារីលោក Milen Mitev ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថានីយ៍ទាំងពីរ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនានេះ នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានលើកឡើងអំពីការអភិវឌ្ឍថ្មីរបស់វិទ្យុសម្លេងវៀតណាមក្រោយរយៈពេលជិត ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ហើយក្លាយទៅជាភ្នាក់ងារសារព័ត៌មានស្នូល ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុវេទិកា។ លោកអគ្គនាយក Do Tien Sy បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិប៊ុលហ្គារី មានទំនាក់ទំនងយូរអង្វែងជាមួយនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពី ១៦ ឆ្នាំមុន (២០០៨)។ អនុស្សារណៈដែលបានចុះហត្ថលេខានាថ្ងៃនេះមានចំណុចថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពរវាងវិទ្យុទាំងពីរនាពេលខាងមុខ។

“ការផ្លាស់ប្តូរព័ត៌មានរវាងវិទ្យុទាំងពីរគឺចាំបាច់ណាស់។ យើងអាចសហការគ្នាដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជួយឧបត្ថម្ភបច្ចេកទេស និងផ្តល់ប្រឹក្សាលើបញ្ហាប្រព័ន្ធផ្សព្វផ្សាយថ្មី។ យើងជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យុទាំង ២  នាពេលខាងមុខជនវៀតណាទាំងនៅក្នុងស្រុក និងនៅបរទេសកាន់តែយល់ដឹងបន្ថែមអំពីទឹកដីប៊ុលហ្គារី”។          

រីឯខ្លួនវិញ អគ្គនាយកវិទ្យុជាតិប៊ុលហ្គារីលោក Milen Mitev បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនើបរបស់វិទ្យុសម្លេងវៀតណាម ព្រមទាំងសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យុទាំងពីរដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ