វិទ្យុសម្លេងវៀតណាម(VOV)ចេញផ្សាយកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហារ
|
វិទ្យុសម្លេងវៀតណាម(VOV)ចេញផ្សាយកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហារ |
(VOV)_ ធ្វើអស់ពីចិត្តអស់ពីថ្លើមដើម្បីសុខភាពប្រជាជនវៀតណាម។នេះជាទិស
ស្លោក សកម្មភាពរបស់កាណាល់ផ្សាយស្ដីអំពីសុខភាព និងសុវត្ថិភាពម្ហូបអាហារ របស់
វិទ្យុសម្លេងវៀតណាម នឹងបានចេញផ្សាយជាផ្លូវការ នាថ្ងៃទី២៧កុម្ភះខាងមុខនេះ។
ព័ត៌មាននេះត្រូវបាន លោក Vu Hai អគ្គនាយករងវិទ្យុសម្លេងវៀតណាម ប្រកាស
ក្នុងសន្និសីទកាសែត នាថ្ងៃទី២១កុម្ភះ នៅទីក្រុងហូជីមិញ។ លោក Vu Hai បានអះ
អាងថា៖សុវត្ថិភាពម្ហូបអាហារ បានក្លាយទៅជាបញ្ហាសំខាន់និងចាំបាច់ ក្នុងជីវភាព
រស់នៅ ទាមទារការយកចិត្តទុកដាក់ របស់មនុស្សគ្រប់រូប។ លោកស្រី Tran Thi Tri
នាយិកាកាណាល់ផ្សាយវប្បធម៌-ជីវភាពរស់នៅ-វិទ្យាសាស្ត្រនិងអប់រំ (VOV2) វិទ្យុ
សម្លេងវៀតណាម ជាអង្គភាពអនុវត្តខ្លឹមសារនៃកាណាល់ផ្សាយសម្លេងថ្មីនេះ បាន
អោយដឹងថា៖
“ កាណាល់នេះនឹនរួមចំណែកសំខាន់ ជាឧបករណ៍មួយរបស់រដ្ឋាភិបាលក៏ដូច
ជារបស់គ្រប់ក្រសួង ស្ថាប័ន និងប្រជាជន ដើម្បីប្រឆាំងនឹងផលិតផល កែច្នៃ និង
ការលក់ដូផលិតផលកខ្វក់ ម្ហូបអាហារកខ្វក់ ខ្វះអនាម័យ ធានាសុខភាពសំរាប់ប្រជាជន៕”