វិទ្យុសម្លេងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យុបារាំង
|
អគ្គនាយកទាំងពីរូបចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ |
(VOVworld)-“ប្តេជ្ញាជម្រុញកិច្ចសហប្រតិបត្តិការដើម្បីបង្កើតភាពទាក់ទាញរបស់
វិទ្យុសម័យទំនើបនិងសក្តិសមទៅនឹងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម”
នេះជាការអះអាងរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen
The Ky និងអគ្គនាយកវិទ្យុបារាំង (Radio France) លោក Mathieu Gallet នៅក្នុង
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យុទាំងពីរនាថ្ងៃទី១៧
កក្កដានៅរដ្ឋធានីបារីសប្រទេសបារាំង។ នៅទីនេះ លោក Nguyen The Ky អញ្ជើញ
ថ្លែងមតិថា៖
“វិទ្យុសម្លេងវៀតណាមបានមានទំនាក់ទំនងជាមួយវិទ្យុបារាំងតាំងពីច្រើនឆ្នាំ
មកហើយ។ ប៉ុន្តែ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី តម្រូវការក្នុងការបង្កើនកិច្ចសហប្រ
តិបត្តិការរវាងវិទ្យុទាំងពីរត្រូវលើកឡើងកំពស់ថ្មី។នាបច្ចុប្បន្ន វៀតណាមកំពុង អភិ
វឌ្ឍន៍ប្រព័ន្ធរបស់ខ្លួនដោយមានកាសែត៤ប្រភេទរួមមាន ផ្សាយសម្លេង ទូរទស្សន៍
សារព័ត៌មានអេឡិត្រូនិក និងកាសែតបោះពុម្ភ។ការផ្សាយសម្លេងបាន ទៅដល់មិត្ត
អ្នកស្តាប់តាមរយៈ tablet smartphone ឬទៅដល់មហាជនតាមរយៈ មធ្យោបាយធ្វើ
ដំណើរសាធារណៈឬបុគ្គលជាដើម។ នេះជាយុទ្ធសាស្ត្ររបស់ វិទ្យុសម្លេងវៀត
ណាមផងដែរ”៕
រីឯខ្លួនវិញ អគ្គនាយកវិទ្យុបារាំង លោក Mathieu Gallet បានសន្យានឹងជម្រុញ
កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍របស់វិទ្យុបារាំងជាមួយវិទ្យុសម្លេងវៀតណាម៕