វិទ្យុសម្លេងវៀតណាមជួបសំណេះសំណាលជាមួយកម្មាភិបាលជាយុទ្ធជនពិការនិងសាច់ញាត្តិយុទ្ធជនពលី

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី ថ្ងៃទី២៧កក្កដា នាព្រឹកថ្ងៃទី២១កក្កដា នៅទីស្នាក់ការវិទ្យុផ្សាយសម្លេងជាតិវៀតណាម  លេខ ៥៨វិថី Quan Su រដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីជួបសំណេះ សំណាលជាមួយកម្មាភិបាល បុគ្គលិក ជាយុទ្ធជនពិការ សាច់ញាត្តិគ្រួសារយុទ្ធជន ពលី។
វិទ្យុសម្លេងវៀតណាមជួបសំណេះសំណាលជាមួយកម្មាភិបាលជាយុទ្ធជនពិការនិងសាច់ញាត្តិយុទ្ធជនពលី - ảnh 1 អគ្គនាយករង វិទ្យុផ្សាយសម្លេងវៀតណាម លោក Vu Hai អញ្ជើញថ្លែងមតិក្នុងពិធី

នៅក្នុងជំនួបនេះ អគ្គនាយករង វិទ្យុផ្សាយសម្លេងវៀតណាម លោក Vu Hai បានអះអាងថា៖

        “នាពេលខាងមុខ អង្គភាពនានាចំណុះវិទ្យុផ្សាយសម្លេងវៀតណាមនឹងពង្រីក នូវការទទួលខុសត្រូវរបស់ខ្លួនដើម្បីបំពេញល្អការងារតបស្នងសងគុណ ដើម្បីការ ងារនេះ ក្លាយទៅជាការងារប្រចាំហើយក៏ត្រូវចាត់ទុកថាជាភារកិច្ចរបស់យើងទាំង អស់គ្នាទៀតផងដែរ។ ខ្ញុំសង្ឃឹមថា យុទ្ធជនពិការ គ្រួសាយុទ្ធជនពលីបន្តពង្រីកប្រពៃ ណីបដិវត្តន៍ ឈានមុខលើគ្រប់វិស័យការងារ រួមចំណែកសកម្មទៅក្នុងការកសាង ស្រុកកំណើតនិងកសាងវិទ្យុសម្លេងជាតិវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយ ថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ