វិទ្យុសម្លេងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងចិននិងប៊ុលហ្គារី

(VOV)_ពីថ្ងៃទី២ដល់ថ្ងៃទី ៨ មេសា គណះប្រតិភូវិទ្យុសម្លេងវៀតណាម ដឹកនាំ
ដោយអគ្គនាយករង Vu Hai បានទៅទស្សនានិងបំពេញ​ការងារនៅវិទ្យុផ្សាយសម្លេង
អន្តរជាតិចិន ( CRI) និងវិទ្យុផ្សាយ​សម្លេង​ជាតិ ប៊ុលហ្គារី ( BNR)។ ដំណើរទស្សនកិច្ច
លើក នេះ គឺសំដៅជំរុញ​ទំនាក់​ទំនងសហប្រតិបត្តិការយូរអង្វែង និងមានប្រសិទ្ធភាព
រវាងវិទ្យុ​សម្លេងវៀតណាម ជាមួយវិទ្យុផ្សាយសម្លេងទាំងពីរនេះ។ នៅចិន ភាគីទាំងពីរ បានឯកភាព ង្កើនការផ្លាស់ប្តូរបណ្ដាគណះប្រតិភូថ្នាក់ដឹកនាំ ​អ្នកយកព័ត៍មាន ក៏ដូច
ជាផ្លាស់ ប្តូរបណ្ដាកម្មវិធីផ្សាយសម្លេង …ជាដើម។ នៅប៊ុលហ្គារី ថ្នាក់ដឹកនាំនៃវិទ្យុទាំង
ពីរ បាន ឯកភាព  បង្កើនការផ្លាស់ប្តុរគណះប្រតិភូអ្នកកាសែត ថ្នាក់ដឹកនាំ សិល្បករ 
សិល្បការនី  និងអ្នកជំនាញការក្នងវិស័យផ្សាយសម្លេង ដើម្បីបង្កើនការស្វែងយល់ អំពី​ទឹកដី មនុស្ស និងវប្បធម៌ ក៏ដូចជា ចែករំលែកបទពិសោធន៍ដើម្បីលើកកំពស់គុណភាព
នៃបណ្ដាកម្មវិធីផ្សាយសម្លេងរបស់ប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ