វិទ្យុសម្លេងវៀតណាមដិត​ជាប់ក្នុងក្រអៅ​បេះដូងរបស់​មិត្តអ្នកស្ដាប់​វិទ្យុ​ជនជាតិរុស្ស៊ី

(VOVWORLD) - ក្នុងរយៈពេល ៧៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍នោះ បណ្ដាកម្មវិធីផ្សាយសម្លេងរបស់វិទ្យុសម្លេងវៀតណាមបានផ្ដល់ព័ត៌មាន កម្មវិធីវប្បធម៌ តន្ត្រីដ៏វិសេសវិសាលដល់មិត្តអ្នកស្ដាប់វិទ្យុមកពីប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះមាន សហព័ន្ធរុស្ស៊ី។ 
វិទ្យុសម្លេងវៀតណាមដិត​ជាប់ក្នុងក្រអៅ​បេះដូងរបស់​មិត្តអ្នកស្ដាប់​វិទ្យុ​ជនជាតិរុស្ស៊ី - ảnh 1 លោកស្រី Svetlana Glazunova អ្នកគ្រូបង្រៀនភាសាវៀតណាមនៅដេប៉ាដឺម៉ង់ទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានការទូតរុស្ស៊ី

ចំពោះមិត្តអ្នកស្ដាប់ ជនជាតិរុស្ស៊ីនោះ វិទ្យុសម្លេងវៀតណាមបានក្លាយទៅជាមិត្តដ៏ជិតស្និទ តាមរយៈសូរសម្លេងរបស់ពិធីករ ពិធីការិនីវិទ្យុ។ លោកស្រី Svetlana Glazunova អ្នកគ្រូបង្រៀនភាសាវៀតណាម នៅដេ ប៉ាដឺម៉ង់ទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានការទូតរុស្ស៊ី បានសំណេះសំណាលថា៖ “ខ្ញុំចាប់ផ្តើមស្តាប់វិទ្យុសម្លេងវៀតណាមតាំងពីយូរយារណាស់មកហើយ តាំងពីពេលខ្ញុំជានិស្សិត។ យើងស្តាប់វិទ្យុដើម្បីសិក្សារៀនសូត្រភាសា។ ហើយឃ្លាមួយថា “នេះគឺវិទ្យុសម្លេងវៀតណាម ផ្សាយពីរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម” ពិតជាជិតស្និទ្ធណាស់។ រាល់កម្មវិធីផ្សាយរបស់វិទ្យុសម្លេងវៀតណាមពិតជាពិរោះណាស់ ហើយខ្ញុំចូលចិត្តនាទីព្រឹត្តិការណ៍បំផុតផងដែរ”។

ចំណែកឯ លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Vladimir Kolotov អ្នកវិទ្យាសាស្ត្រនយោបាយ និងជានាយកវិទ្យាស្ថានហូជីមីញនៃសាកលវិទ្យាល័យ Saint.Peterburg-Russia បានឲ្យដឹងថា៖ លោកក៏បានស្ដាប់វិទ្យុសម្លេងវៀតណាម តាំងពីពេលនៅជានិស្សិត ដែលមកចុះកម្មសិក្សានៅទីក្រុងហូជីមិញកាលពីឆ្នាំ ១៩៩០។ លោកបានបន្តរក្សាទំលាប់ស្ដាប់វិទ្យុរហូតមកដល់ពេលនេះ ដើម្បីបម្រើការងារសិក្សាស្រាវជ្រាវរបស់ខ្លួនផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ