វិទ្យុសម្លេងវៀតណាមនិងទស្សនាវដ្តី A lun may របស់ឡាវបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) -នាព្រឹកថ្ងៃទី២៥កក្កដា នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម លេខ ៥៨ វិថី Quan Su រដ្ឋធានីហាណូយ អគ្គនាយរងវិទ្យុសម្លេងវៀតណាមលោក Vu Hai បានទទួលជួបជាមួយ គណៈប្រតិភូទស្សនាវដ្តី A lun may របស់ឡាវ ដឹកនាំដោយលោក Sinxay Takounsack អគ្គនិពន្ធនាយកស្តីទី។
ទិដ្ឋភាពនៃជំនួប |
នៅក្នុងជំនួបនេះ លោក Vu Hai បានលើកច្បាស់ថា៖
“វិទ្យុសម្លេងវៀតណាមមានកម្មវិធីផ្សាយសម្លេងជាភាសាជនជាតិចំនួន១២និងកម្មវិធី ផ្សាយសម្លេងជាភាសាបរទេសចំនួន១១ ក្នុងនោះមានភាសាឡាវ។ វិទ្យុសម្លេងវៀតណាមមានស្ថាប័នតំណាងនៅបរទេសចំនួន១០ក្នុងនោះមាន ស្ថាប័នតំណាងនៅទីក្រុងវៀងច័ន្ទរបស់ឡាវផងដែរ។ នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមកំពុងអនុវត្ត គំរោងការជួយឧបត្ថម្ភវិទ្យផ្សាយសម្លេងឡាវបើកទូលាយការគ្របដណ្តប់រលកលើទូទាំងប្រទេសផងដែរ”៕