វិទ្យុសម្លេងវៀតណាមនឹងបន្តជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វិទ្យុកម្ពុជា

(VOVWORLD) -  នាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការវិទ្យុជាតិលេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ អគ្គនាយក រងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអញ្ជើញទទួល ជួបជាមួយគណៈប្រតិភូអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក អ៊ុកគឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារវៀតណាម។

វិទ្យុសម្លេងវៀតណាមនឹងបន្តជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វិទ្យុកម្ពុជា - ảnh 1 អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)

នៅក្នុងជំនួបនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai បានណែនាំដោយត្រួសៗអំពីវិទ្យុសម្លេងវៀតណាម ដែលជាទីភ្នាក់ងារសារព័ត៌មានពហុមធ្យោ បាយ ជាមួយនឹងប្រភេទសារព័ត៌មានចំនួន៤ រួមមាន វិទ្យុ កាសែតបោះពុម្ព ទូរទស្ស ន៍ និងកាសែតអេឡិចត្រូនិក។ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក Vu Hai បានលើកឡើងថា បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមមានទំនាក់ទំនងជាមួយ វិទ្យុនិងទូរទស្សន៍ចំនួន៦០នៅក្នុងតំបន់និងនៅលើពិភពលោក។ ហើយ VOV គឺជាសមាជិកយ៉ាងសកម្មនៃសម្ព័ន្ធសមាគមវិទ្យុ-ទូរទស្សន៏ អាស៊ី-ប៉ាស៊ីហ្វិក (ABU) និងទីភ្នាក់ងារអន្តរជាតិសម្រាប់វិទ្យុនិងទូរទស្សន៍និយាយភាសាបារាំង (CIRTEF) ។

វិទ្យុសម្លេងវៀតណាមនឹងបន្តជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វិទ្យុកម្ពុជា - ảnh 2រូបថតៈ VOV 

ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយភាគីកម្ពុជាលើវិស័យផ្សាយសម្លេង អគ្គនាយករង លោក Vu Hai បានលើកច្បាស់ថា៖ “បច្ចុប្បន្ន វិទ្យុសម្លេងវៀត ណាមនិងភាគីកម្ពុជា ជាពិសេសក្រសួងព័ត៌មាននិងស្ថានីយវិទ្យុជាតិកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ អំពីបច្ចេកទេស VOV កំពុងអនុវត្តគម្រោងមួយចំនួនដូចជាជួយកម្ពុជាលើកកម្ពស់គុណភាពរលក។ VOV ក៏មានការផ្លាស់ប្តូរកម្មវិធីវិទ្យុនិងគណៈប្រតិភូ រវាង VOV និងកម្ពុជា។ ក្នុងបណ្តាជំនួបធ្វើការរវាងថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាមនិងរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងនោះ បន្តជួយឧបត្ថម្ភកម្ពុជាលើវិស័យបច្ចេកវិទ្យា។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល វិទ្យុសម្លេងវៀតណាមនឹងជួយឧបត្ថម្ភកម្ពុជាមិនត្រឹមតែក្នុងការផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងការផ្សាយទូរទស្សន៍ទៀត ផង”។

ក៏នៅក្នុងជំនួបនេះ អគ្គនាយករង លោក Vu Hai បានចែករំលែកជាមួយភាគីកម្ពុជា នូវបទពិសោធន៍អំពីការអភិវឌ្ឍន៍កាសែតអេឡិចត្រូនិក បណ្តាញវិទ្យុ ជាពិសេសគឺវិទ្យុសម្លេងវៀតណាមផ្សាយជាភាសាបរទេស។

វិទ្យុសម្លេងវៀតណាមនឹងបន្តជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វិទ្យុកម្ពុជា - ảnh 3លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា (រូបថតៈ VOV) 

តាងនាមឱ្យគណៈប្រតិភូអ្នកកាសែតកម្ពុជា អនុរដ្ឋលេខាធិលារ ក្រសួងព័ត៌មានកម្ពុជា លោក អ៊ុក គឹមសេង បានវាយតំលៃខ្ពស់ចំពោះព័ត៌មានដ៏មានតម្លៃនិងមានប្រយោជន៍ដែលវិទ្យុសម្លេងវៀតណាមផ្តល់ជូន។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងជំនួយរបស់ VOV សម្រាប់កម្ពុជាតាំងពីមុន មក រហូតដល់បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ