វិទ្យុសម្លេងវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ KansaiTV ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ

វិទ្យុសម្លេងវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ KansaiTV ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បាន អញ្ជើញទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ KansaiTV ជប៉ុនដែលកំពុង បំពេញទស្សនកិច្ចការងារនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី១២មេសានៅស្ថានីយ៍វិទ្យុសម្លេងជាតិ លេខ៥៨វិថី
Quan Su រដ្ឋធានីហាណូយ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បាន
 អញ្ជើញទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ KansaiTV ជប៉ុនដែលកំពុង
បំពេញទស្សនកិច្ចការងារនៅវៀតណាម។ សម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ KansaiTV
 ជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយធំមួយរបស់ជប៉ុន ដែលនាពេលខាងមុខ សម្ព័ន្ធក្រុម
នេះនឹងសហការជាមួយកាណាល់ VOVTV និង VTC3 នៃវិទ្យុសម្លេងវៀតណាម។
អញ្ជើញថ្លែងមតិក្នុងជំនួប នេះ លោក Vu Hai បានឲ្យដឹងថា៖

        “វិទ្យុសម្លេងវៀតណាមមានក្តីសោមន្សរីករាយដែលបានសហការជាមួយ
សម្ព័ន្ធក្រុមផ្សព្វផ្សាយ KansaiTV តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកបច្ចេក
ទេស អ្នកនិពន្ធរបស់វិទ្យុសម្លេងវៀតណាមនឹងមានឱកាសរៀនសូត្ររបៀបធ្វើការ
របស់មិត្តជប៉ុន។ ទន្ទឹមជាមួយគ្នានោះ ឧទ្ទេសនាមអំពីវប្បធម៌និងរបៀបរស់នៅ
របស់ប្រជាជនជប៉ុនជាមួយប្រជាជនវៀតណាម។ យើងខ្ញុំសង្ឃឹមថា ក្រៅពីកិច្ច
សហប្រតិបត្តិការលើវិស័យទូរទស្សន៍នោះ យើងអាចសហការលើវិស័យផ្សាយ
សម្លេងនិងកាសែតអេឡិចត្រូនិកទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ