វិទ្យុសម្លេងវៀតណាមរៀបចំការប្រឡងសំនៀងអាស៊ាន +៣ ប្រកបដោយជោគជ័យ

(VOVWORLD) -វគ្គផ្តាច់ព្រ័ត្រការប្រឡងសំនៀងអាស៊ាន +៣ រៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២០ សីហា នៅខេត្ត Thanh Hoa ភាគ កណ្ដាលវៀតណាម។ 
វិទ្យុសម្លេងវៀតណាមរៀបចំការប្រឡងសំនៀងអាស៊ាន +៣ ប្រកបដោយជោគជ័យ - ảnh 1ការប្រឡងសំនៀងអាស៊ាន +៣ ប្រកបដោយជោគជ័ 

វគ្គផ្តាច់ព្រ័ត្រការប្រឡងសំនៀងអាស៊ាន +៣ រៀបចំឡើងដោយវិទ្យុសម្លេងវៀតណាម បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២០ សីហា នៅខេត្ត Thanh Hoa ភាគ កណ្ដាលវៀតណាម។ នេះគឺជាសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ នៃ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (៨ សីហា ឆ្នាំ ១៩៦៧ - ៨ សីហា ២០១៧) និងលើកទី ៧២ នៃទិវាបង្កើកវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០១៧)។ អញ្ជើញចូលរួមវគ្គផ្តាច់ព្រ័ត្រការប្រឡងសំនៀងអាស៊ាន +៣ មានឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អគ្គលេខាធិការអាស៊ានលោក Le Luong Minh រួមទាំងថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននានា។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម បានឲ្យដឹងថា ការប្រឡងសំនៀងអាស៊ាន +៣ លើកដំបូងនេះជាព្រឹត្តិការជួបប្រាស្រ័យវប្បធម៌ សំដៅកាសាង ពូនជ្រំចំណងមិត្តភាព សហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍រវាងបណ្ដាប្រទេសអាស៊ាន និងប្រទេសផ្សេងៗទៀត។

"តូរ្យតន្ត្រីស្ថិតនៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់ជាតិសាសន៍ឡើយ ហើយនាំមកនូវលក្ខណៈមនុស្សធម៌ដ៏ថ្លៃថ្លា ភាពស្រស់ស្អាតនៃទឹកចិត្ត ហើយឆ្ពោះទៅពិភពលោកមួយសន្តិភាព សុភមង្គល និងសំបូររុងរឿង។ ការប្រឡង សំនៀងអាស៊ាន +៣ ត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៧ ដោយមានស្នាដៃជាច្រើនត្រូវបានបកស្រាយ និងប្រកួតប្រជែង ហើយនឹងជាឱកាសសម្រាប់សិល្បករឧទ្ទេនាមខឿនតូរ្យតន្ត្រីនៃជាតិខ្លួន និងជួបប្រាស្រ័យក្នុងបរិយាកាសសិល្បៈដែលមានជំនាញវិជ្ជាជីវៈ”

ការប្រឡងសំនៀងអាស៊ាន +៣ទាក់ទាញបានបេក្ខជនចំនួន ១៧ នាក់មកពីបណ្ដាប្រទេសអាស៊ាន និងតារាចំរៀងអញ្ជើញមកពីចិន ជប៉ុននិងកូរ៉េខាងត្បូង។ បណ្ដាបទចំរៀងត្រូវបានបកស្រាយនៅវគ្គផ្តាច់ព្រ័ត្រនេះគឺសុទ្ធតែមានខ្លឹមសារលើកសរសើរសេចក្ដីស្នេហាស្រុកកំណើត ប្រទេសជាតិ មនុស្ស ជីវភាពរស់នៅ។ ជាលទ្ធផល ពានរង្វាន់ជើងឯកនៃ ផ្តាច់វគ្គព្រ័ត្រការប្រឡងសំនៀងអាស៊ាន +៣ លើកដំបូងត្រូវដណ្ដើមបាន ដោយតារាចំរៀង Darlin Joy Bate មកពីហ្វីលីពីន។ បេក្ខនារី Pham Thi Thu Lan(វៀតណាម) និង បេក្ខនារី Ni Ni Khin Zaw (មីយ៉ាន់ម៉ា) ដណ្ដើមបានពានរង្វាន់លេខ ២។ បក្ខជន Pham Tien Manh (វៀតណាម) និង  Alvir Anthony Subrado (ហ្វីលីពីន) ដណ្ដើមបានពានរង្វាន់លេខ ៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ